វប្បធម៌ ជំនឿ
យល់សប្ដិឃើញនាឡិកាដៃ ជាប្រផ្នូលនាំលាភសំណាងផ្នែកលុយកាក់
នាឡិកាដៃគឺជាឧបករណ៍ប្រាប់ពីពេលវេលា ដែលមនុស្សជាច្រើនចូលចិត្តយកតាមខ្លួន សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ប្រសិនបើមិត្តអ្នកអាន គេងសប្ដិឃើញនាឡិកាដៃប្រភេទផ្សេងៗគ្នា។ ជារឿយៗវាត្រូវបានបកស្រាយថា ជាប្រផ្នូលនៃក្តីសុបិន ដែលអាចកើតឡើងនាពេលអនាគត។ ការតភ្ជាប់នៃការប្រាប់ពេលវេលា និងទស្សន៍ទាយសុបិនតាមជំនឿពីបុរាណកាលមក ថាតើមានន័យយ៉ាងណាខ្លះ។
យល់សប្ដិឃើញបានពាក់នាឡិកាដៃ
វាជាសុបិនដែលបង្ហាញពីទ្រព្យសម្បត្តិដែលមានមនុស្សយកឲ្យ ចំណែកហិរញ្ញវត្ថុនឹងកាន់តែប្រសើរឡើង (តែចាយត្បិតត្បៀតផង) ចំណែកឯការជួញដូរ នឹងទទួលបានផលចំណេញកាន់តែច្រើនឡើងៗ។ សម្រាប់មនុស្សនៅលីវយូរឆ្នាំ នឹងទទួលបានស្នេហាពិត ដែលប៉ងមកជាយូរហើយ។
យល់សប្ដិឃើញនាឡិកាដៃជាច្រើន
ប្រសិនបើឃើញនាឡិកាដៃពីរ ឬបី អត្ថន័យចង់បង្ហាញពីការគាំទ្រពីមនុស្សធំ ឬមនុស្សជាទីគោរពសព្វថ្ងៃនេះ។ ប្រសិនបើអ្នកមានបញ្ហាណាមួយកើតឡើងក្នុងជីវិត នោះនឹងមានអ្នកដែលមានអំណាចចូលមកជួយជ្រោមជ្រែងមិនខានឡើយ។
យល់សប្ដិឃើញនាឡិកាមាស
យោងតាមការព្យាករណ៍ត្រូវបានចាត់ទុកថា ជាសុបិនល្អ។ ព្រោះនាឡិកាមាសមានន័យថាជោគជ័យ និងហៅទ្រព្យសម្បត្តិមករកយើង។ អ្នកសុបិននឹងមានជីវិតកាន់តែប្រសើរ ជាពិសេសអំពីហិរញ្ញវត្ថុ រឿងដែលត្រូវប្រយ័ត្នគឺ ប្រយ័ត្នមិត្តក្លាយជាសត្រូវ ព្រោះមនុស្សងាយនឹងច្រណែនអ្នកកាលបើអ្នកមានជាងគេឬល្អជាងគេ។

យល់សប្ដិឃើញនាឡិកាដៃខូច
សុបិននេះប្រាប់ឲ្យអ្នកត្រៀមខ្លួន សម្រាប់ទប់ទល់នឹងបញ្ហាខ្លះៗ ដែលអាចឈានចូលមកក្នុងជីវិត។ បញ្ហាទាំងនោះ អាចកើតឡើងពីសកម្មភាពរបស់អ្នក បណ្តាលឲ្យមានស្ថានភាពលំបាក ឬ ទាមទារឲ្យមានការប្រុងប្រយ័ត្នជាបណ្តើរៗ ។
យល់សប្ដិឃើញនាឡិកាបាត់ ឬត្រូវចោរលួច
ទំទាយថា ផែនការឬគោលដៅដែលបានកំណត់ ប្រហែលជាត្រូវពន្យារពេល មិនអាចសម្រេចបាននូវភាពជោគជ័យដែលចង់បានក្នុងពេលនេះទេ។ ជាពិសេសត្រូវប្រយ័ត្នក្នុងការបង្កើតមិត្ត អាចនាំឲ្យវិនាស ដោយសារតែគេមានល្បិចចង់មកបំបាក់យើង។

យល់សប្ដិទទួលបាននាឡិកាដៃជាកាដូ
វាជាសុបិនដែលបង្ហាញពីចេតនា និងមហិច្ឆតាជាក់លាក់ ដែលអ្នកចង់ទៅដល់គោលដៅនោះ ដែលសុបិននេះ គឺជាសុបិនល្អ។ វាត្រូវបានគេនិយាយថា បំណងប្រាថ្នានឹងក្លាយជាការពិតឆាប់ៗនេះផងដែរ៕
គ្រូ ណុប
ចុចអាន៖ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ
ចុចអាន៖យល់សប្ដិឃើញសមុទ្រស្រស់ស្អាត ឬមានរលកធំៗ ជីវិតនៅក្រៅមានបញ្ហា?
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


