Connect with us

ព័ត៌មានអន្ដរជាតិ

ពលរដ្ឋអ៊ុយក្រែន សម្រុកចាកចេញពីទីក្រុង កៀវ ក្រោយ រុស្ស៊ី បាញ់ស្រោចមីស៊ីល

បានផុស

នៅ

ពលរដ្ឋអ៊ុយក្រែន បានចាប់ផ្តើម សម្រុកចាកចេញពីរដ្ឋធានីកៀវ ដែលជាហេតុបង្កឲ្យមានការកកស្ទះចរាចរណ៍​ យ៉ាងខ្លាំង។

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានរាយការណ៍ថា ស្ថានីយ៍កណ្តាល ក៏ពោរពេញទៅដោយមនុស្សរាប់ពាន់នាក់ដែលសម្រុកចូលជិះរថភ្លើងចាកចេញពីទីក្រុង ផងដែរ។

នៅឯជាយក្រុង គឺ​ពោរពេញទៅ​ដោយ​រថយន្ត ​ព្យាយាម​ចាកចេញ​ពី​រដ្ឋធានី​ជាបន្ទាន់។

និស្សិតម្នាក់ឈ្មោះ Svetlana បានចែករំលែកវីដេអូ នៅលើបណ្តាញសង្គម ខណៈពេលព្យាយាមបើករថយន្តឆ្ពោះទៅកណ្តាលប្រទេស។ នាងនិយាយថា “វាពិតជាគួរឲ្យខ្លាចណាស់។ យើងមិនច្បាស់ទេថាតើពេលណា រឿងអាក្រក់នឹងកើតឡើងទេ។ ស៊ីរ៉ែនបានបន្លឺឡើងគ្រប់ពេល ចាប់តាំងពីម៉ោង៧ព្រឹកទៅ វាពិតជាគួរឲ្យខ្លាចណាស់”។

ការសម្រុកចាកចេញពីទីក្រុងកៀវនេះ បានកើតឡើងបន្ទាប់ពីរុស្ស៊ី បើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីរបស់អ៊ុយក្រែន ជាការសងសឹកទៅនឹងការបំផ្ទុះស្ពាន គ្រីមៀ។

មីស៊ីលរុស្ស៊ីបានវាយប្រហារគោលដៅនៅទូទាំងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សចំនួន១៩នាក់ និងរបួស១០៥នាក់។ តំបន់ចំនួន៣០១ នៅក្នុងទីក្រុង កៀវ, Lviv, Sumy, Ternopil និង Khmelnytsky នៅតែគ្មានអគ្គិសនីប្រើប្រាស់ គិតត្រឹមព្រឹកថ្ងៃអង្គារ។

ការវាយប្រហារបន្ថែមទៀតនៅថ្ងៃអង្គារ រួមមានមួយលើកនៅភាគអាគ្នេយ៍ទីក្រុង Zaporizhzhia បានសម្លាប់មនុស្សម្នាក់៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Youtube

ចុចអាន៖ ក្រោយបាញ់មីស៊ីលស្រោចលើអ៊ុយក្រែន, រុស្ស៊ី ព្រមានលោកខាងលិច កុំលូកដៃឲ្យសោះ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម