វប្បធម៌ ជំនឿ
សុបិនឃើញស្វាមីស្លាប់ចោល ជីវិតពិតនឹងជួបរឿងអាក្រក់ផ្ទួនៗ
តើអ្នកធ្លាប់សុបិនឃើញ មនុស្សជិតស្និទ្ធ មនុស្សជាទីស្រឡាញ់ សមាជិកគ្រួសារ ឬប្តីប្រពន្ធបានស្លាប់ចោលដែរឬទេ? តើពេលភ្ញាក់ឡើង អ្នកនៅជាប់ជាមួយអារម្មណ៍ភ័យរន្ធត់មែនដែរឬទេ? ហើយតើអ្នកចង់ដឹងពីអត្ថន័យពិតនៃសុបិននេះដែរឬអត់? បើចង់ដឹង តោះ! មកមើលអត្ថន័យនៃសុបិនឃើញស្វាមី ឬមនុស្សដែលអ្នកស្រឡាញ់បំផុតបានស្លាប់ចោល តើនឹងមានអ្វីកើតឡើងក្នុងជីវិតពិតរបស់អ្នក?

ឃើញប្តីស្លាប់ មិនដឹងមិនមូលហេតុ ឬនៅថ្ងៃណាឡើយ
វាមានន័យថា អ្នកកំពុងជួបស្ថានការណ៍ជីវិតដ៏តានតឹង និងស្មុគស្មាញជាមួយរឿងជាច្រើន។ ភាពអវិជ្ជមាននៅក្នុងចិត្ត មិនអាចនិយាយជាមួយនរណាម្នាក់ បានធ្វើឱ្យអ្នកយល់សប្តិអាក្រក់ ហើយវាក៏លេចចេញមកក្នុងទម្រង់ជាមនុស្សជាទីស្រឡាញ់ ឬស្វាមីដែលបានស្លាប់ចោលអ្នក។ សុបិននេះជាប្រផ្នូលប្រាប់ដែរថា របស់ដែលអ្នកស្រឡាញ់បំផុត នឹងបាត់បង់ក្នុងវេលាដែលអ្នកមិននឹកស្មានដល់។
ឃើញប្តីស្លាប់នៅថ្ងៃចន្ទ

បុរាណថា សុបិនថ្ងៃចន្ទជាសុបិនអាក្រក់ពាក់ព័ន្ធនឹងគ្រួសាររ។ តួយ៉ាងប្រសិនបើសុបិនឃើញប្ដីស្លាប់ចំថ្ងៃចន្ទ ទស្សន៍ទាយថា អ្នកនឹងជួបរឿងក្រពុលមុខជាមួយសមាជិកគ្រួសារ ហើយត្រូវប្រឈមនឹងជម្លោះមិនចេះចប់។
ឃើញប្តីស្លាប់នៅថ្ងៃអង្គារ
គេថាសុបិនថ្ងៃអង្គារ ជារឿងអាក្រក់ ទាក់ទងនឹងឪពុកម្តាយ ឬបងប្អូនសាច់ញាតិ។ ដូច្នេះប្រសិនបើសុបិនឃើញប្តីស្លាប់ចោលនៅថ្ងៃអង្គារ អាចទាយបានថា ឪពុកម្តាយនឹងឈ្លោះប្រកែកគ្នា ឯបងប្អូនក៏ទាស់ទែងគ្នា មិនតែប៉ុណ្ណោះសូម្បីក្មេងៗក្នុងផ្ទះក៏មានជម្លោះជាមួយមនុស្សចាស់ដែរ។
ឃើញប្តីស្លាប់នៅថ្ងៃពុធ

សុបិនថ្ងៃពុធ ជាប្រផ្នូលអាក្រក់អំពីកូនឬប្តីរបស់ម្ចាស់សុបិន។ ដូច្នេះប្រសិនបើសុបិនឃើញប្តីរបស់អ្នកបានស្លាប់នៅថ្ងៃពុធ សុបិននោះអាចក្លាយជាការពិត ឬមិនអ៊ីចឹងទេគ្រួសាររបស់អ្នកនឹងបាត់បង់ទ្រព្យសម្បត្តិ។
ឃើញប្តីស្លាប់នៅថ្ងៃព្រហស្បតិ៍
សុបិនថ្ងៃព្រហស្បតិ៍ ជាសញ្ញានៃរឿងអាក្រក់ពាក់ព័ន្ធជាមួយគ្រូបាអាចារ្យ និងមិត្តភក្តិរបស់អ្នក។ ហេតុនេះប្រសិនបើសុបិនឃើញប្តីស្លាប់ក្នុងថ្ងៃព្រហស្បតិ៍ ចូរប្រយ័ត្នការច្រណែនពីមនុស្សជិតស្និទ្ធ អាចជាមិត្តឬចាស់ទុំធ្លាប់ផ្ដល់ការជ្រោមជ្រែងពីមុន ព្រោះគេទាំងនោះនឹងរុញអ្នកឱ្យធ្លាក់ទឹក រលាយទ្រព្យ និងការងារក្នុងពេលដ៏ខ្លី។
ឃើញប្តីស្លាប់នៅថ្ងៃសុក្រ

សុបិនថ្ងៃសុក្រ និមិត្តរូបមិនល្អទាក់ទងនឹងសត្វចិញ្ចឹម ឬសត្វសំណព្វរបស់អ្នក។ ដូច្នេះប្រសិនបើសុបិនឃើញប្តីស្លាប់ចោលក្នុងថ្ងៃនេះ ទាយថា សត្វចិញ្ចឹមរបស់អ្នកនឹងឈឺមិនលោះ រហូតធ្វើឱ្យអ្នកខាតទ្រព្យយ៉ាងច្រើន។
ឃើញប្តីស្លាប់នៅថ្ងៃសៅរ៍
ចាស់ៗថា សុបិនថ្ងៃសៅរ៍ ជាប្រផ្នូលអាក្រក់អំពីខ្លួនឯង។ ហេតុនេះបើសុបិនឃើញប្តីស្លាប់ទៅ នៅចំថ្ងៃសៅរ៍ ទស្សន៍ទាយថា អ្នកនឹងជួបរឿងស្នេហាត្រីកោណដោយមិនដឹងខ្លួន។ ដូច្នេះចូរប្រយ័ត្នចំពោះភាពស្និទ្ធស្នាលជាមួយភេទផ្ទុយ។ បើមិនដូច្នេះទេ អ្នកអាចក្លាយជាមនុស្សទីបីក្នុងគ្រួសារអ្នកដទៃ។
ឃើញប្តីស្លាប់នៅថ្ងៃអាទិត្យ
សុបិនថ្ងៃអាទិត្យ សញ្ញាមិនល្អពាក់ព័ន្ធមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកសុបិនឃើញប្តីរបស់អ្នកអានិច្ចកម្មក្នុងថ្ងៃនេះ វាជាសុបិនអាក្រក់ គួរប្រុងប្រយ័ត្ន។ អ្នកនឹងជួបអ្នកខ្ចីប្រាក់ ដែលអាចនឹងរត់គេច មិនសងបំណុល ធ្វើឱ្យអ្នកត្រូវរ៉ាប់រងប្រាក់ជំពាក់យ៉ាងឈឺក្បាលជាទីបំផុត៕
អត្ថបទ៖ សន្យា
ចុចអាន៖ យល់សប្តិ “បាក់ធ្មេញ” នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់?
ចុចអាន៖ សុបិន ៥ ប្រភេទ ចាស់ៗជឿថា ម្ចាស់ខ្លួននឹងទទួលបានលាភធំ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


