វប្បធម៌ ជំនឿ
សុបិន ៥ ប្រភេទ ចាស់ៗជឿថា ម្ចាស់ខ្លួននឹងទទួលបានលាភធំ
សុបិន មិនមែនត្រឹមជាសុបិននោះទេ បើតាមជំនឿវាជាប្រផ្នូលប្រាប់ហេតុឱ្យដឹងជាមុនពីជោគលាភ ឬគ្រោះកាច ដើម្បីឱ្យម្ចាស់ខ្លួនត្រៀមលក្ខណៈរួចជាស្រេច។ សុបិនខ្លះ ប្រាប់រឿងអវិជ្ជមាន គួរព្រួយបារម្ភ ឯសុបិនខ្លះប្រាប់រឿងល្អ គួរជាទីរីករាយ។ តួយ៉ាងសុបិន ៥ប្រភេទខាងក្រោម ជានិមិត្តរូបល្អណាស់ នៅពេលភ្ញាក់ពីដំណេកមក។
១. សុបិនឃើញព្រះ ព្រះសង្ឃ ឬស្តេច

សុបិនឃើញព្រះ (ទេវៈ) ព្រះសង្ឃ ព្រះរាជា ឬម្ចាស់ក្សត្រី ជាសុបិនដ៏ល្អ ចំពោះប្រុសស្រីទាំងឡាយ។ គេជឿថា សុបិននេះនឹងនាំលាភធំដល់អ្នក ជាពិសេសជាប្រផ្នូលទាក់ទងនឹងប្រាក់រង្វាន់ ឬការផ្សងសំណាង។
២. សុបិនឃើញលាមក ឬគំរង់
លាមក ឬគំរង់ នៅក្នុងសុបិន មិនអាក្រក់ដូចឃើញពិតៗទេ តែវាបង្ហាញថា អ្នកអាចនឹងទទួលបានរង្វាន់ធំ ដែលមិនរំពឹងទុក។
៣. សុបិនឃើញមនុស្សចាស់ ញាតិសន្ដាន ឬដូនតាមកប្រាប់
សុបិននេះជាសុបិនល្អ ត្បិតតាមទំនាយទាយថា អ្នកនឹងជួបតែភាពសុខសប្បាយ ហើយរាល់ភារកិច្ចនឹងទទួលបានជោគជ័យ គួររីករាយណាស់ ។
៤. សុបិនឃើញឃ្មុំធ្វើសំបុកនៅផ្ទះ

ឃ្មុំមកធ្វើសំបុកនៅក្នុងផ្ទះមិនថាក្នុងសុបិន ឬជីវិតពិតទេ ជានិមិត្តរូបនៃសំណាងដល់មនុស្សនៅក្នុងផ្ទះទាំងអស់។ សុបិននេះចង់ប្រាប់ថា ប្រាក់ចំណូលនឹងកើនទ្វេ បើផ្សងលេខឆ្នោតអាចត្រូវលាភធំ។
៥. ពស់វារកាត់មុខ
បើពស់វារកាត់មុខ ឬឆ្លងកាត់ពីមុខយានជំនិះ ជាសញ្ញានៃលុយកាក់ហូរចូល ទ្រព្យធនកើនឡើង។ បើមានកូនចៅកំពុងធ្វើការឱ្យគេ នោះនឹងទទួលបានប្រាក់ឧបត្ថម្ភ គួរជាទីគាប់ចិត្ត៕
អត្ថបទ៖ សន្យា
ចុចអាន៖ សុបិន ១៩ ប្រភេទនេះ ចាស់ៗជឿថា ដូចមានគេយកមាសប៉ុនដូងទុំមកឲ្យ
ចុចអាន៖ យល់សប្តិ “បាក់ធ្មេញ” នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


