Connect with us

ជីវិតកម្សាន្ដ

មានការសង្ស័យថា Bella កែកុនមុខមាត់ ក្រោយបែកធ្លាយរូបចាស់ៗ

បានផុស

នៅ

ឈ្មោះតារាសម្ដែង Bella Ranee បានវិលត្រលប់​មក​ពិភព​អ៊ីនធឺណិត​សាជាថ្មី ​បន្ទាប់ពី​មាន​ការ​ពិភាក្សានិង​ជជែក​គ្នា​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម អំពី​បញ្ហា​វះកាត់​កែ​សម្ផស្សរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះ​ដែរ​ មាន​ការ​ចែក​រំលែក​រូបភាព​កាល​អតីតកាល​ ដោយ​ធ្វើការ​ប្រៀបធៀប​នឹង​បច្ចុប្បន្ន​ ខណៈ​វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​ តារា​សម្ដែង​ប្រចាំប៉ុស៍លេខ៣រូបនេះ ​ពិតជា​ផ្លាស់ប្ដូរ​មុខ​មាត់​ពិត​មែន។ បន្ថែមពីនេះ នៅ​ក្នុង​រូបភាព​ជាច្រើន​នោះ​បាន​បង្ហាញឲ្យ​ឃើញ​ទម្រង់​មុខ Bella ទាំង​ក្រសែភ្នែក​​ ច្រមុះ ​គឺ​កាត់​ទៅ​ប៉ែក​ខាង​លោក​ខាងលិច​ច្រើន។ ប៉ុន្តែ​នៅ​ពេល​ដែល​មាន​ការ​កែ​​កុន​ផ្នែក​ច្រមុះ និង​ភ្នែក ​​មុខមាត់ Bella បច្ចុប្បន្ន​​នេះមើល​ទៅ​ស្រដៀង​នឹង​ជនជាតិ​អាស៊ី​ច្រើន ​សឹង​មិន​គួរ​ឲ្យ​ជឿ។

ត្បិតថាមានការជជែកគ្នាច្រើនរហូតបង្ក​ជា​រឿងរ៉ាវ​ចម្រូងចម្រាស​ រវាង​មហាជន​ទូទៅ​និង​ហ្វេនៗ​ Bella ក្ដី​ តែ​យ៉ាងណា​ នេះ​គ្រាន់​តែ​ជា​រូបភាព​កាល​ពី​អតីតកាល​ដែល​គេ​លើក​មក​ប្រៀប​គ្នា​ ជាមួយ​នឹង​បច្ចុប្បន្ន​​ប៉ុណ្ណោះ។ ទោះយ៉ាងនេះក្ដី អ្នកគាំទ្រដែលជាហ្វេនក្លឹបរបស់តួឯកស្រីក្នុងរឿង “បុព្វេសន្និវាស”​ នៅ​តែ​ស្រលាញ់​និង​ពេញចិត្ត​ចំពោះ​រូបរាង​របស់​នាង​ជា​និច្ច​ មិន​ថា​បែក​ធ្លាយ​​នាង​ធ្លាប់​មាន​ប្រវត្តិ​កែកុន​មាត់​នោះ​​ទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Chompoo បង្ហោះរូបស្លៀកសំពត់ខ្លីត្រឹមជង្គង់ អ្នកគាំទ្រថាដូចយុវតី

ចុចអាន៖Bella Ranee ប្រែក្លាយជានារីស្រីសក់ខ្លីម្ដងទៀត


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម