ជីវិតកម្សាន្ដ
តារាសម្ដែងជើងចាស់ នារី រ័ត្នគន្ធា ត្រៀមជួបទស្សនិកជនក្នុងរឿងថ្មី បន្ទាប់ពីបាត់មុខ ២០ឆ្នាំ
បន្ទាប់ពីសម្ដែងជាតួនាងទាវ ក្នុងកម្រងវីដេអូចម្រៀង ខារ៉ាអូខេ រឿង ទុំទាវ កំឡុងឆ្នាំ ២០០០ មក តារាសម្ដែងតួស្លូតបូតទន់ភ្លន់ និងទឹកភ្នែក លោកស្រី នារី រ័ត្នគន្ធា បានបាត់ស្រមោលពីវិស័យសិល្បៈ។ នៅមុននេះ អ្នកដឹកនាំសម្ដែងរឿង បានឱ្យដឹងថា លោកស្រី នារី រ័ត្នគន្ធា នឹងមានវត្តមានជាថ្មី ក្នុងខ្សែភាពយន្តភាគខ្នាតធំ។

លោក ហ្វៃ សំអាង អ្នកដឹកនាំសម្ដែង បានឱ្យដឹងថា តួសម្ដែង នាងទាវ នៅក្នុងខ្សែរឿងចម្រៀង ខារ៉ាអូខេរបស់ផលិតកម្ម ហង្សមាស តារាសម្ដែងបែបស្រគត់ស្រគំ មនោសញ្ចេតនាទឹកភ្នែក គឺលោកស្រី នារី រត្ន័គន្ធា ដែលបានឃ្លាតឆ្ងាយពីការសម្ដែងជិតម្ភៃឆ្នាំមកហើយ គាត់នឹងមានវត្តមាននៅក្នុងខ្សែ ភាពយន្តភាគខ្នាតធំ រឿង “អប្សរាមហាអង្គរ”។

លោក ហ្វៃ សំអាង លើកឡើងបន្តថា លោកស្រី នារី រ័ត្នគន្ធា នឹងសម្ដែងជាតួអង្គដែលមានឈ្មោះថា ជម្ពូ ជាស្ត្រីដែលមានចំណេះដឹងខាងមេផ្ទះ មានរបៀបរៀបរយអប់រំមនុស្សនៅជុំវិញខ្លួន។ ជាស្ត្រីរក្សាភាពក្រមុំព្រហ្មចារិនី រហូតដល់អាយុជាងហាសិបឆ្នាំ បានខាបបេះដូងលោកសេដ្ឋី ម៉ៅស្វិតឈ្មោះ បរិបូណ៌ ដែលសម្ដែងដោយនាយក្រឹម ឱ្យលង់ស្នេហ៍យ៉ាងរោលរាល។

អ្នកដឹកនាំល្បីឈ្មោះរូបនេះ បញ្ជាក់ថា ដោយទឹកចិត្ត និងបេះដូងពេញប្រៀបទៅដោយការស្រឡាញ់សិល្បៈ ទេីបលោកស្រី នារី រ័ត្នគន្ធា លះបង់ពេលវេលាហោះហេីរពីសហរដ្ឋអាមេរិកទទួលការសម្ដែងរឿងនេះ។

គួរបញ្ជាក់ថា អ្នកនាង នារី រ័ត្នគន្ធា គឺជាអតីតតារាសម្តែងជំនាន់ឆ្នាំ ៨០-៩០ ដ៏ល្បីល្បាញមួយរូប ដែលអ្នកនាងត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាទឹកភ្នែក និយមដើរតួកម្សត់ ដែលដៃគូស័ក្តិសមរបស់អ្នកនាងនោះគឺលោក ច័ន្ទ រិទ្ធមេធានី និង តារាប្រុសល្បីៗមួយចំនួនទៀត។ អ្នកនាងធ្លាប់បានសាងស្នាដៃក្នុងរឿងជាច្រើនដូចជា “កំលោះឆ្នាំ ៩១” “បុប្ផាភ្នំពេញ” រឿង “ផ្លូវបែកជាបី” “មរណមាតា” ជាដើម។

ក្រោយពីចាកឆ្ងាយពីវិស័យសិល្បៈ នៅក្នុងកំឡុងឆ្នាំ ២០០១ លោកស្រី នារី រ័ត្នគន្ធា បានចេញទៅរស់នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានអាពាហ៍ពិពាហ៍ជាមួយស្វាមីឈ្មោះ ផល្លី ជាទាហានធ្វើការលើកប៉ាល់។ បច្ចុប្បន្ន លោកស្រី និងស្វាមី រួមទាំងកូនៗទាំងពីរ កំពុងរស់នៅក្នុងរដ្ឋអាយលែន និងមានមុខរបរបើកហាងមួយយីហោ “នារី រ័ត្នគន្ធា New Collection” មានលក់សំលៀកបំពាក់ខ្មែរ និងវត្ថុបុរាណខ្មែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


