ជីវិតកម្សាន្ដ
ផេកផ្លូវការ លោក ហ្វៃ សំអាង ត្រូវពួកជ្រុលនិយមថៃ report និងចេញមតិវាយប្រហារឈុតក្នុងរឿង “អប្សរាមហាអង្គរ”
ផលិតករភាពយន្តជើងចាស់ល្បីឈ្មោះលោក ហ្វៃ សំអាង ប្រកាសឱ្យដឹងថា ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកពេលនេះត្រូវបានក្រុមចោរប្រវត្តិសាស្ត្រចូល report និងថែមទាំងបញ្ចេញមតិលេីសម្លៀកបំពាក់អប្សរាមហាអង្គរទៀតផង។

ទន្ទឹមគ្នានៃការប្រកាសនេះដែរ ផលិតករលោក ហ្វៃ សំអាង ក៏បានស្នើសុំមហាជនអ្នកគាំទ្រ និងបណ្តាសាធារសិល្ប:ឱ្យជួយសង្គ្រោះផេករបស់លោកពីការរីផតរបស់ក្រុមចោរសៀមវង្វេងប្រវត្តិសាស្ត្រផងដែរ។ ខណ:លោកចាត់ទុកថាជាទង្វើដ៏គួរឲ្យស្អប់ផ្អើមបំផុតដែលពួកចោរនេះវង្វេងនូវប្រវត្តិសាស្រ្តការពិតរបស់ខ្លួន។
លោក ហ្វៃ សំអាង បានឱ្យដឹងថា “សួស្ដីបងប្អូន! មិត្តភក្ដិទាំងអស់គ្នាពេលនេះផេកផ្លូវការរបស់ខ្ញុំ ត្រូវបានក្រុមចោរប្រវត្តិសាស្ត្រចូលមករីផតខមមិនលើសម្លៀកបំពាក់ អប្សរាមហាអង្គរ តេីខ្ញុំត្រូវធ្វើយ៉ាងម៉េច? សូមមេត្តាជួយខ្ញុំផង”។

តាមការកត់សម្គាល់ មិនមែនមានតែផលិតករភាពយន្តជើងចាស់រូបនេះនោះទេ ដែលត្រូវបានក្រុមចោរប្រវត្តិសាស្ត្រសៀមចូលរីផត ពោលគឺកន្លងមក ក៏មានអ្នកសិល្ប:និងបុគ្គលល្បីៗដែលមានផេកធំៗជាច្រើនក៏ត្រូវបានក្រុមពួកចោរវង្វេងប្រវត្តិសាស្ត្រចូលរីផតដូចគ្នា ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


