កីឡា
បងស្រីរបស់ Ronaldo រិះគន់ Man United ខ្វះការគោរពចំពោះប្អូនប្រុសខ្លួន
Elma Aveiro បងស្រីបង្កើតរបស់ Cristiano Ronaldo បានបង្ហាញអារម្មណ៍ក្នុងបណ្ដាញសង្គម អំពីពេលវេលាដ៏លំបាករបស់តារាព័រទុយហ្គាល់នៅ Manchester United ដែលត្រូវជាប្អូនប្រុសរបស់ខ្លួន។

ម្ចាស់អាវលេខ ៧ មិនត្រូវបានបង្ហាញខ្លួនក្នុងការទទួលជ័យជម្នះដ៏គួរឲ្យចាប់អារម្មណ៍របស់ក្លិប លើក្រុមមាន់ខ្នាយមាស Tottenham កាលពីថ្ងៃពុធ ហើយថែមទាំងបានដើរចេញពីទីលាន មុនពេលចប់ការប្រកួតទៀត នៅពេលដែលដឹងច្បាស់ថា គេនឹងមិនត្រលប់មកវិញ។
បងស្រីរបស់ Ronaldo បាននិយាយថា «វីរបុរសរបស់ខ្ញុំ ខ្ញុំនឹងនៅជាមួយអ្នករហូតដល់ស្លាប់។ ខ្ញុំឃើញបញ្ហាច្រើនណាស់ ដែលភាគច្រើនខ្វះការគោរព។ កុំធ្វើអ្វីដែលអ្នកមិនចង់ធ្វើ»។
នេះមិនមែនជាលើកទី ១ ដែល Elma Aveiro បាននិយាយជាសាធារណៈអំពីតួនាទីរបស់ប្អូនប្រុសរបស់នាងនៅក្លិប Manchester United។

យ៉ាងណាក៏ដោយ តារាឆ្នើម Cristiano Ronaldo ត្រូវបានក្លិបបិសាចក្រហម Manchester United ចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ថា នឹងមិនស្ថិតក្នុងផ្នែកមួយ នៃក្រុមពេលប៉ះ Chelsea ចុងសប្ដាហ៍នេះឡើយ។ មូលហេតុគឺដោយសារ Ronaldo ‘បដិសេធ’ ក្នុងការប្ដូរចូលនៅចុងម៉ោង ពេលក្រុមកំពុងនាំមុខលើ Spurs ២-០។
សេចក្ដីថ្លែងការណ៍មួយបានសរសេរថា “Cristiano Ronaldo នឹងមិនស្ថិតក្នុងផ្នែកមួយ នៃក្រុម Manchester United សម្រាប់ការប្រកួតថ្ងៃសៅរ៍នេះជាមួយ Chelsea នោះទេ។ ក្រុមដែលនៅសល់ គឺផ្តោតទាំងស្រុងលើការរៀបចំសម្រាប់ការប្រកួតនោះ»៕
ប្រភព ៖ marca.com
អត្ថបទ ៖ មន្នីរ័ត្ន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


