ជីវិតកម្សាន្ដ
បំណុលរវាងតារាស្រី សូ ដានីតា និងអ្នកដឹកនាំរឿង រិទ្ធ អូមេហ្គា រកឃើញដំណោះស្រាយ
កន្លងមកតារាចម្រៀងអ្នកនាង សូ ដានីតា តែងតែទម្លាយជាបន្តបន្ទាប់នូវឈ្មោះ ក៏ដូចជាអត្តសញ្ញាណកូនបំណុលរបស់ខ្លួនដែលជំពាក់លុយមិនព្រមសង ដោយក្នុងនោះក៏មានឈ្មោះអ្នកដឹកនាំសម្ដែង លោក រិទ្ធ អូមេហ្គា ផងដែរ។

ក្នុងការទម្លាយ និងប្រកាសរកកូនបំណុលនោះដែរ ជារឿយៗ អ្នកនាង សូ ដានីតា ក៏តែងព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើកូនបំណុលរបស់ខ្លួនរូបណាដែលមិនព្រមចូលខ្លួនដោះស្រាយសងលុយតាមកិច្ចសន្យា នៃការខ្ចីប្រាក់។ ដោយឡែកក្រោយពីមានការព្រមានរបស់ សូ ដានីតា ស្រាប់តែគេឃើញអ្នកដឹកនាំសម្ដែងលោក រិទ្ធ អូមេហ្គា បានចូលខ្លួនដោះស្រាយរឿងជំពាក់បំណុលជាមួយតារាចម្រៀងរូបនេះទៅតាមដំណាក់កាល។

អ្នកនាង សូ ដានីតា បានបញ្ជាក់ថា អរគុណប្អូន Rith Thea (រិទ្ធ អូមេហ្គា) ដែលមកធ្វើលិខិតសង ប្រាក់ជាមួយមេធាវីដល់ផ្ទះបងតែម្ដង ទោះតិចតួច ក៏មិនអី សំខាន់ទទួលខុសត្រូវ ធ្វើមនុស្សទោះយើងជាម្ចាស់បំណុលកុំចង់ជាន់គេ បើគេសងហើយ យើងយកទៅ តិចៗប្រសើរជាងអត់ ១ ម៉ឺនដុល្លារ ៣ ឆ្នាំ លុយបងនៅនឹងប្អូន បើគិតការក៏មិនតិចដែរ តែបងមិនទទួលយកការប្រាក់ពីប្អូនទេ។

តារាចម្រៀង សូ ដានីតា បានបន្ថែមទៀតថា ប្អូន(រិទ្ធ អូមេហ្គា) សុំសង ១ ខែ ៥០០ ដុល្លារ ក៏អូខេព្រោះប្អូនក៏អត់ដែរ ហើយតាមបងដឹង ប្អូនសងគេច្រើនទៀត។ ធ្វើមនុស្ស គួរចេះយោគយល់គ្នាស្លាប់ទៅអត់យកលុយទៅតាមទេ។

សូមជម្រាបថា សូ ដានីតា មកដល់ពេលនេះ នាងនៅតែមិនសប្បាយចិត្តចំពោះបុគ្គលមួយចំនួនដែលគ្មានទំនួលខុសត្រូវចូលខ្លួនដោះស្រាយបំណុលដែលជំពាក់មកឲ្យនាងវិញតាមការសន្យា៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


