សុខភាព
ឧស្សាហ៍វិលមុខ ញ័រខ្លួន ជាតិស្ករក្នុងឈាមធ្លាក់ចុះហើយ ប្រញាប់បំពេញវិញ
បញ្ហាជាតិស្ករក្នុងឈាមធ្លាក់ចុះ បណ្ដាលឲ្យយើងញ័រ វិលមុខ ឈឺក្បាល បែកញើសញឹកញាប់ ឃ្លានច្រើន បេះដូងលោតញាប់។ល។ គ្នាយើងមួយចំនួនឧស្សាហ៍វិលមុខ សឺៗចង់សន្លប់ តែមិនសូវចាប់អារម្មណ៍ គិតថាវាជារឿងសាមញ្ញមកពីគិតច្រើនពេក តែវាអាចបណ្ដាលមកពីជាតិស្ករក្នុងខ្លួនធ្លាក់ចុះ។

ដោយសារជាតិស្ករមាននាទីផ្ដល់ថាមពលរាងកាយ ហេតុនេះពេលខ្វះជាតិស្ករក្នុងឈាម តែងមានអារម្មណ៍អស់កម្លាំង និងមិនសូវស្រួលខ្លួន ជាងនេះពេលជាតិស្ករធ្លាក់ចុះខ្លាំងភ្លាមៗ នឹងធ្វើឲ្យយើងសន្លប់ ឬប្រកាច់។ ហេតុនេះហើយ យើងគួរដឹងពីរបៀបបំពេញជាតិស្ករក្នុងឈាមភ្លាមៗ និងវិធីមើលថែខ្លួនឲ្យបានល្អចៀសវាងពីជាតិស្ករក្នុងឈាមធ្លាក់ចុះទាបជាមួយតិចនិកដូចជា៖
វិធីបន្ថែមជាតិស្ករភ្លាមៗ
ញ៉ាំផ្លែប៉ោម ផ្លែចេក ឬផ្លែក្រូចមួយផ្លែ
- ញ៉ាំផ្លែទំពាំងបាយជូរ១៥គ្រាប់
– ញ៉ាំទំពាំងបាយជូរក្រៀម ២ស្លាបព្រាកាហ្វេ
ចំណាំ៖ អាហារខាងលើនេះផ្ទុក១៥ក្រាមនៃកាបូអ៊ីដ្រាត ជាបរិមាណល្អបំផុតជួយបំពេញជាតិស្ករឲ្យមានតុល្យភាពឡើងវិញ។
តិចនិកការពារកុំឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង
- ញ៉ាំអាហារពេល និងអាហារសម្រន់តិចៗពេញមួយថ្ងៃ ពោលគឺអាហារពេល ៣ដង និងអាហារសម្រន់២-៣ដង/ថ្ងៃ (គម្លាតគ្នា៣-៤ម៉ោង ញ៉ាំម្ដង)
- បង្កើតទម្លាប់ញ៉ាំអាហារសុខភាពជាប្រចាំ ញ៉ាំបន្លែផ្លែឈើ សាច់ស៊ុតគ្រប់មុខឲ្យមានតុល្យភាព។ ជាតិសរសៃ និងប្រូតេអ៊ីន នឹងជួយផ្ដល់កម្លាំងដល់រាងកាយ ជាហេតុជាតិស្ករក្នុងឈាមមិនងាយធ្លាក់ចុះ។
- កាត់បន្ថយជាតិកាហ្វេអ៊ីន និងជាតិអាល់កុល ព្រោះវាអាចបណ្ដាលឲ្យជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង និងបណ្ដាលឲ្យកើតជំងឺខ្វះជាតិស្ករក្នុងឈាមវិញ៕
ចុចអាន៖កុំចូលចិត្តញ៉ាំលៀស ខ្ចៅ ខ្យង ពេក ព្រោះអាច ឆ្លងសត្វល្អិតទៅក្នុងពោះវៀន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់