ព័ត៌មានជាតិ
អង្គការទស្សនៈពិភពលោកជំរុញឲ្យអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយយុទ្ធនាការគំរូអហិង្សាលើយុវជន និងកុមារ
អង្គការទស្សនៈពិភពលោក (World Vision) បានជំរុញឲ្យអ្នកសារព័ត៌មានចូលរួមផ្សាព្វផ្សាយយុទ្ធនាការគំរូអហិង្សាលើយុវជន និងកុមារ ដើម្បីចូលរួមកាត់បន្ថយអំពើហិង្សាគ្រប់ទម្រង់ក្នុងចំណោមយុវជន និងអន្តរជំនាន់។
ការជំរុញបែបនេះគឺបានធ្វើឡើងក្នុងសិក្ខាសាលាដកបទពិសោធជាមួយអ្នកសារព័ត៌មាននៅកម្ពុជាស្ដីពី «ការរាយការណ៍ករណីអំពើហិង្សាក្នុងចំណោមយុវជន អន្តរជំនាន់ និងការពង្រឹងភាពអង់អាចដល់យុវជន» នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២។
លោក យាង សិដ្ឋសមប្រាថ្នា អ្នកជំនាញបច្ចេកទេសជាន់ខ្ពស់ផ្នែកយុវជនវ័យជំទង់ យេនឌ័រ និងការចូលរួមរបស់អង្គការទស្សនៈពិភពលោកបានលើកឡើងថា សិក្ខាសាលានេះ ធ្វើឡើងដើម្បីកសាងនូវទំនាក់ទំនងវិជ្ជមានរវាងអ្នកសារព័ត៌មាន និងអង្គការទស្សនៈពិភពលោក និងលើកកម្ពស់ការយល់ដឹងពីយុទ្ធនាការគំរូអហិង្សាដល់អ្នកសារព័ត៌មានអំពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន។
លោក យាង សិដ្ឋសមប្រាថ្នាបានបន្ថែមថា ការជួបជុំនាពេលនេះ ក៏ជាវេទិកាដល់អ្នកសារព័ត៌មានក្នុងការចែករំលែកបទពិសោធក្នុងការធ្វើសេចក្ដីរាយការណ៍អំពីករណីអំពើហិង្សាក្នុងចំណោមយុវជន និងអន្តរជំនាន់ នាពេលកន្លងទៅ ដើម្បីសិក្សាអំពីបញ្ហាប្រឈម ហើយធ្វើការពិភាក្សាស្វែងរកដំណោះស្រាយនានា ក្នុងការបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់លើយុវជន និងកុមារ។
លោក យាង សិដ្ឋសមប្រាថ្នាបញ្ជាក់ឲ្យដឹងថា យុទ្ធនាការនេះ មានទិសដៅចូលរួមចំណែកក្នុងការផ្លាស់ប្ដូរអត្តចរិត និងអកប្បកិរិយារបស់ឪពុកម្ដាយ អាណាព្យាបាល និងគ្រូអំពីការដាក់ពិន័យលើរូបរាងកាយកុមារ និងយុវជន ហើយផ្ដល់ភាពអង់អាចដល់កុមារ និងយុវជន ដើម្បីប្រែក្លាយជាភ្នាក់ងារនៃការផ្លាស់ប្ដូរតាមរយៈការបំនិនជីវិត និងការតស៊ូមតិ។
ទន្ទឹមនោះ ក៏ដើម្បីពង្រឹងយន្តការការពារកុមារក្នុងមូលដ្ឋាន ដើម្បីធានាការពារកុមារពីអំពើហិង្សា និងមានគណនេយ្យភាពចំពោះសហគមន៍ ព្រមទាំងផ្ដល់ជាធាតុចូលក្នុងការពង្រឹងគោលនយោបាយជាតិដែលស៊ីសង្វាក់គ្នាជាមួយភាពជាដៃគូជា សកលក្នុងការបញ្ឈប់អំពើហិង្សាលើកុមារ និងយុវជន៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


