ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ អតីតយុទ្ធជន គឺជាអ្នកស្នេហាជាតិ ដែលបានចូលរួមប្រយុទ្ធតស៊ូ ដើម្បីបុព្វហេតុជាតិមាតុភូមិ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា បងប្អូនអតីតយុទ្ធជន គឺជាអ្នកស្នេហាជាតិ ដែលបានចូលរួមប្រយុទ្ធតស៊ូប្រឆាំងសត្រូវ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ហើយពួកគាត់ដែលកំពុងមានវត្តមាននាពេលនេះ គឺជាសាក្សីរស់ដែលបានបញ្ជាក់យ៉ាងពិតប្រាកដថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំការតស៊ូររំដោះជាតិ និងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសារអាហារស្និទ្ធស្នាលជាមួយនាយទាហាន កំពុងបម្រើការងារនៅក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន យោធិនសោធននិវត្តន៍ យោធិនប្រភេទ ២ អតីតយុទ្ធជន ដែលបានចូលបម្រើកងទ័ព នៅឆ្នាំ ១៩៧៧-១៩៧៨ ជិត ៥០០នាក់ មានស្រុកកំណើតនៅខេត្តស្វាយរៀង និងខេត្តកំពង់ចាម។ ពិធីបានរៀបចំនៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យ ទី ៣០ ខែតុលា ឆ្នាំ ២០២២។

លោកជំទាវ មានប្រសាសន៍ថា បងប្អូនដែលជាអតីតអ្នកប្រយុទ្ធ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដែលកំពុងមានវត្តមាននាពេលនេះ គឺជាសាក្សីរស់យ៉ាងសំខាន់បំផុត ដែលបានបញ្ជាក់យ៉ាងពិតប្រាកដថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំការតស៊ូររំដោះជាតិ និងប្រជាជនរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបំផ្លាញអង្គការចាត់តាំងនយោបាយ និងយោធាខ្មែរក្រហម។

ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកសាងប្រទេសជាតិពីបាតដៃទទេ នៃគំនរផេះផង់ ដែលបន្សល់ទុកពីសង្គ្រាម លោក-លោកស្រីដែលមានវត្តមាននៅទីនេះ គឺសុទ្ធសឹងជាប្រតិបត្តិករ បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា នាំមកនូវសន្តិភាព រហូតក្លាយជាប្រទេសមានសន្តិភាពពេញបរិបូរណ៍ រំដោះប្រជាជាតិកម្ពុជាចេញពីភាពក្រីក្រ ហើយបាននិងកំពុងបន្តការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះ ជាពិសេសសមិទ្ធផលថ្មីៗលើសមរភូមិប្រយុទ្ធជំងឺកូវីដ-១៩ ដែលជាមូលដ្ឋានគ្រឹះក្នុងការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មីនាពេលនេះ។

នៅក្នុងអង្គពិធីនោះផងដែរ លោកជំទាវ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានគំនិតដ៏វិសេសវិសាលក្នុងការផ្តួចផ្តើម និងរៀបចំពិធីសំណេះសំណាលជាប្រវត្តិសាស្ត្រនេះឡើង បន្ទាប់ពីឆ្លងកាត់រយៈពេល ៤៥ឆ្នាំ នៃការបំពេញភារកិច្ចបម្រើជាតិមាតុភូមិដ៏ឧត្តុង្គឧត្តម សំដៅរំលឹកឡើងវិញនូវប្រវត្តិតស៊ូ និងស្នាដៃ ក៏ដូចជាការធ្វើបច្ចុប្បន្នភាពកម្មាភិបាល និងអតីតយុទ្ធជន មានអតីតភាពបានចូលបម្រើកងទ័ពកាលពីឆ្នាំ ១៩៧៧-៧៨ ដែលបានចូលរួមក្នុងបេសកកម្មបម្រើជាតិមាតុភូមិ នារយៈពេលកន្លងមក។ ជាចុងក្រោយបន្ទាប់ពិធីសំណេះសំណាលចប់ គឺមានការពិសារអាហារសាមគ្គី និងថតរូបជាមួយគ្នា ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងរីករាយជាទីបំផុត៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


