Connect with us

ព័ត៌មានជាតិ

ប្រធានកាកបាទក្រហម ជួបសំណេះសំណាល និងប្រគល់ផ្ទះ១០០ខ្នង អណ្តូងទឹក១២៥អណ្តូង ជូនអតីតយុទ្ធជន-និវត្តជន នៅពោធិ៍សាត់

បានផុស

នៅ

នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ចែកអំណោយមនុស្សធម៌ និងប្រគល់ផ្ទះចំនួន១០០ខ្នង ព្រមទាំងអណ្តូងទឹក១២៥អណ្តូង ជូនអតីតយុទ្ធជន និងនិវត្តជន នៅភូមិ ប៊ុនរ៉ានី សែនជ័យ ដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានបូជាកម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។ ការផ្តល់ផ្ទះ និងអណ្តូងទឹកនេះ ត្រូវបានចាត់ទុកជាកាយវិការមនុស្សធម៌ដ៏ថ្លៃថ្លា ដែលជួយលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អភិបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងអតីតយុទ្ធជន និងនិវត្តជនសរុបចំនួន ១,១៦៩គ្រួសារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម