ព័ត៌មានជាតិ
អតីតយុទ្ធជន និងនិវត្តជន ១០០គ្រួសារទទួលបានផ្ទះ និងដីឡូតិ៍ពីរាជរដ្ឋាភិបាល
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ពិធីប្រគល់ផ្ទះ និងដីឡូតិ៍ចំនួន ១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ត្រូវបានរៀបចំឡើងនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីប្រគល់ផ្ទះ និងដីឡូតិ៍ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់អតីតយុទ្ធជន និងនិវត្តជន មកពីខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល។

ឯកឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ការផ្តល់ផ្ទះ និងដីឡូតិ៍នាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងសមាគមអតីតយុទ្ធជនកម្ពុជា ចំពោះសុខទុក្ខ និងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជន និងគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្តបម្រើជាតិមាតុភូមិ។

ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ដោយកសាងផ្លូវល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុប ៤,១០០ម៉ែត្រ សាងសង់អណ្ដូងទឹកចំនួន ៧អណ្ដូង និងដំឡើងម៉ាស៊ីនចម្រោះទឹកស្អាតចំនួន១កន្លែង ដើម្បីបម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕
អត្ថបទ៖ វ៉ាន់ សេដ្ឋា




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


