ជីវិតកម្សាន្ដ
ផលិតកម្មល្បីៗនៅកូរ៉េ លុបចោលកាលវិភាគសម្ដែង ព្រោះតែសោកនាដកម្មនៅ Itaewon
សោកនាដកម្មរត់ជាន់គ្នានៅថ្ងៃ Halloween ក្នុងតំបន់ Itaewon ទីក្រុងសេអ៊ូល បានធ្វើឱ្យក្រុមហ៊ុនកម្សាន្តប្រកាសថា នឹងផ្អាករាល់សកម្មភាពកម្សាន្តជាបន្តបន្ទាប់ ក៏ដូចជាលុបចោលកាលវិភាគបញ្ចេញអាល់ប៊ុមចម្រៀង ដើម្បីចូលរួមកាន់ទុក្ខ។

កាលពីពេលកន្លងទៅនេះ SM Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់ EXO, NCT, SNSD, aespa… បានប្រកាសលុបចោលព្រឹត្តិការណ៍ ‘SMTOWN WONDERLAND 2022’ ដែលរៀបចំនៅថ្ងៃ Halloween សម្រាប់សិល្បករ ត្រូវត្រលប់មកផ្សាយផ្ទាល់ដោយឥតគិតថ្លៃតាមរយៈ Beyond Live វិញ ក្នុងនោះខាងផលិតកម្មក៏បានសុំការយោគយល់ពីអ្នកគាំទ្រផងដែរ។

ជាមួយគ្នានេះ ខាងផលិតកម្ម HYBE ក៏បានចេញសេចក្តីជូនដំណឹងអំពីការពន្យារពេលនៃកាលវិភាគរបស់ Jin សមាជិក BTS សម្រាប់សកម្មភាពបណ្តោះអាសន្នក្នុងការចេញផ្សាយអាល់ប៊ុមទោលរបស់គាត់។ ក្រៅពីនេះ កម្មវិធី TXT’s Eternally Dance Practice ដែលគ្រោងនឹងចេញនៅថ្ងៃទី ៣១ ខែតុលាក៏ត្រូវបានលុបចោលដែរ។ ក្រុមហ៊ុនសង្ឃឹមថាអ្នកគាំទ្រ និងសាធារណជន អាចយល់ពីការសម្រេចចិត្តមួយនេះ។

រីឯផលិតកម្ម YG Entertainment ក៏បានប្រកាសថា ពួកគេនឹងពន្យារកាលវិភាគចេញផ្សាយមាតិកាសម្រាប់សិល្បកររបស់ពួកគេសម្រាប់ពេលបច្ចុប្បន្ន។ មានសិល្បករជាច្រើនដូចជា Big Bang, BLACKPINK, WINNER, TREASURE និងជាច្រើនទៀតបានយកបណ្តាញសង្គមរបស់ពួកគេ ដើម្បីចេញសេចក្តីថ្លែងការណ៍អំពីការបញ្ឈប់ការចេញផ្សាយមាតិកាដែលបានគ្រោងទុកកាលពីថ្ងៃទី ៣០ ខែតុលា។

មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍តន្ត្រី និងការកម្សាន្តទាំងអស់នៅក្នុងប្រទេសកូរ៉េនៅថ្ងៃទី ៣១ ខែតុលា ក៏មិនត្រូវបានប្រព្រឹត្តទៅដូចការគ្រោងទុកនោះទេ រួមទាំងមហោស្រពតន្ត្រី Busan One Asia, ក៏ដូចជាកម្មវិធីជួបជុំអ្នកគាំទ្ររបស់ក្រុម Twice ជាដើម៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖តារាសម្ដែង Lee JiHan ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon
ចុចអាន៖ក្រុមចម្រៀង RED VELVET នឹងវិលត្រលប់មកវិញ នៅចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


