ជីវិតកម្សាន្ដ
តារាសម្ដែង Lee JiHan ស្លាប់ក្នុងហេតុការណ៍រត់ជាន់គ្នានៅ Itaewon
តារាសម្តែង Lee JiHan អតីតបេក្ខជនប្រឡងក្នុងកម្មវិធី Produce 101 Season 2 ទទួលមរណភាពនៅអាយុ ២៤ ឆ្នាំ ក្នុងហេតុការណ៍រត់ជាន់គ្នានៅតំបន់ Itaewon កាលពីថ្ងៃទី ២៩ ខែ តុលា។

នៅថ្ងៃទី ៣០ ខែតុលា ទីភ្នាក់ងារ 935 Entertainment របស់ Lee Ji Han បានបញ្ជាក់ថា “វាជាការពិតដែល Lee Ji Han ទទួលមរណភាព ដោយសារគ្រោះថ្នាក់រត់ជាន់គ្នានៅតំបន់ Itaewon ថ្ងៃទី ២៩ ខែ តុលា” ។
អ្នកតំណាងរបស់ទីភ្នាក់ងារនេះ បានបន្តទៀតថា “យើងក៏សង្ឃឹមថាវាមិនពិតដែរ ហើយយើងពិតជារន្ធត់ចិត្តជាខ្លាំង នៅពេលបានឮដំណឹងនេះ។ គ្រួសាររបស់ Lee Ji Han កំពុងមានទុក្ខក្រៀមក្រំយ៉ាងខ្លាំង ដូច្នេះយើងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជាចុងក្រោយយើងចូលរួមរំលែកទុក។”

ព័ត៌មាននៃការលាចាកលោករបស់ Lee Ji Han ជាលើកដំបូងបានទៅដល់សាធារណជន នៅពេលដែលមិត្តរួមក្រុមរបស់គាត់ជាច្រើននាក់ពីកម្មវិធី “Produce 101 Season 2” រួមទាំង Park Hee Seok, Kim Do Hyun និង Cho Jin Hyung បានសរសេរសាដើម្បីចែករំលែកព័ត៌មានសោកនាដកម្មលើបណ្ដាញសង្គម Instagram។ ពួកគេបានសរសេរថា “Ji Han បានចាកចេញពីពិភពលោកនេះ ហើយទៅកន្លែងដ៏សុខស្រួល។ យើងសុំឱ្យអ្នកលាគាត់នៅលើផ្លូវចុងក្រោយរបស់គាត់” ។

គួរបញ្ចាក់ថា Lee Ji Han បានទទួលការចាប់អារម្មណ៍ជាលើកដំបូង ក្នុងនាមជាបេក្ខជនក្នុងកម្មវិធី “Produce 101 Season 2” របស់ Mnet ក្នុងឆ្នាំ ២០១៧ ខណៈលោកបង្ហាញខ្លួនជាតួសម្តែងក្នុងរឿង “Today Was Another Nam Hyun Day” នាឆ្នាំ ២០១៩៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ក្រុមចម្រៀង RED VELVET នឹងវិលត្រលប់មកវិញ នៅចុងខែវិច្ឆិកា
ចុចអាន៖Lisa សមាជិក Blackpink បង្កើតកំណត់ត្រាថ្មីមួយនៅលើ Spotify
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


