ព័ត៌មានជាតិ
មន្ត្រីយោធាកម្ពុជាម្នាក់ ត្រូវយោធាថៃឃាត់ខ្លួន ក្រោយបើករថយន្តចូលដីថៃគ្មានការអនុញ្ញាត
មន្ត្រីយោធាកម្ពុជា ត្រូវបានកម្លាំងយោធាថៃឡោមព័ទ្ធ អស់រយ:ពេលជាង ១៧ ម៉ោង ទើបឃាត់ខ្លួនបាន បន្ទាប់ពីមន្ត្រីយោធាមួយរូបនេះ បានបើករថយន្តចូលដីថៃគ្មានការអនុញ្ញាត ថែមទាំងបានដកកាំភ្លើងខ្លីដើររេរានៅក្នុងទឹកដីថៃ ផងដែរ។

យោងតាមការផ្សាយរបស់សារព័ត៌មានថៃរ៉ាត់ បានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២២ មានរថយន្តម៉ាកហ្ស៊ីប ព៌ណខ្មៅមួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា PICH NIK បានបើកបរឆ្លងព្រំដែនតាមច្រកអន្តរជាតិភ្នំដី ហើយបានបំពាននៅប៉ុស្តិ៍ត្រួតពិនិត្យរបស់ភាគីថៃ ដោយបន្ថែមល្បឿនចូលទៅក្នុងទឹកដីថៃ ទាំងគ្មានច្បាប់អនុញ្ញាត។

នៅពេលនោះដែរ កម្លាំងតម្រួតថៃបានបោះដៃទៅកម្លាំងដទៃទៀត ដើម្បីឃាត់ស្ទាក់អ្នកបើកបរ និងរថយន្ត ដោយបានឃាត់ខ្លួននៅត្រង់ចំណុចផ្លូវបែកជា ៤ ក្នុងស្រុកវឌ្ឍនា ណាក់ខន នៃខេត្តស្រះកែវ។ មុនដំបូង អ្នកបើកបររថយន្តមិនព្រមចេញពីរថយន្តឡើយ បើទោះបីជាមានការសំណូមពរពីភាគីថៃ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ យ៉ាងណាក៏ដោយ។

ចាប់តាំងពីម៉ោង ៩ យប់ រហូតមកទល់និងម៉ោង ១០ព្រឹក គឺយោធាថៃបានឡោមព័ទ្ធរថយន្តនេះរហូត ដោយមិនមាននរណាម្នាក់ ហ៊ានចូលទៅក្បែរថយន្តនេះឡើយ ព្រោះគេដឹងថា អ្នកបើកបរជាមន្ត្រីយោធា ថែមទាំងអាវុធក្នុងដៃផង លុះនៅម៉ោង ១០ ព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា ទើបអ្នកបើកបរព្រមចេញពីរថយន្តដោយនៅដៃមានកាន់កាំភ្លើង និងមានសភាពទ្រេតទ្រោតផង។

បន្ទាប់មកទៀត មានការចរចារគ្នាតាមរយ:គ្រឿងបំពងសំឡេង ពីសំណាក់មន្ត្រីយោធាផ្នែកទំនាក់ទំនងព្រំដែន ក៏ដូចជាអគ្គកុងស៊ុលរួម ជាមួយនិងសាច់ញាតិដែលសុំឲ្យដាក់អាវុធចុះដើម្បីនិយាយគ្នា ហើយនៅទីបំផុតកម្លាំងយោធាថៃបានឆ្មក់ចូលចាប់ខ្លួនបាន បើគិតអំពីពេលវេលា គឺចំណាយជាង ១៧ម៉ោង។ ក្រោយការឃាត់ខ្លួន ទើបដឹងថា មន្ត្រីយោធារូបនោះ មានឈ្មោះ សុខ បានផល មានឋានន្តរសក្ដិវរសេនីយ៍ឯក នៃអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ដោយបុគ្គលរូបនេះទើបនឹងមានការទាស់ទែងគ្នាជាមួយភរិយា។

ក្រោយមកទៀត ភាគីថៃបាននាំខ្លួនទៅពិនិត្យសុខភាព ដើម្បីរកសារធាតុញៀន ព្រមទាំងបានចោទប្រកាន់លើ ៤ ករណី គឺ ១. ធ្វើដំណើរចូលក្នុងទឹកដីថៃដោយខុសច្បាប់ មិនបានឆ្លងកាត់អន្តោប្រវេសន៍, ២. នាំរថយន្តចូលក្នុងទឹកដីថៃ ដោយគ្មានច្បាប់អនុញ្ញាតពីមន្ត្រីគយ, ៣. ប្រើប្រាស់អាវុធខុសច្បាប់ ក្នុងទឹកដីថៃ, និង ៤. រារាំងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


