ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ មានព័ស្តុតាងដែលថា មីស៊ីលធ្លាក់នៅទឹកដីខ្លួន គឺជារបស់ អ៊ុយក្រែន (មានវីដេអូ)
ប្រធានការិយាល័យសន្តិសុខជាតិប៉ូឡូញ (BBN) លោក Jacek Siewiera បានប្រាប់វិទ្យុ RMF កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកាថា ព័ស្តុតាងដែលប្រមូលបានដោយប៉ូឡូញ សហរដ្ឋអាមេរិក និងអង្គការណាតូ បង្ហាញថា គឺជាមីស៊ីលរបស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្សពីរនាក់នៅលើទឹកដីប៉ូឡូញក្នុងសប្តាហ៍នេះ។

មុននេះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា មីស៊ីលនេះ ទំនងជារបស់អ៊ុយក្រែន។ ទន្ទឹមនឹងនោះ ទីក្រុងវ៉ាស៊ីនតោនក៏បានអះអាងផងដែរថា ខ្លួនមិនមានព័ស្តុតាងដែលផ្ទុយពីការវាយតម្លៃរបស់ Duda ទេ ថ្វីបើទីក្រុងកៀវ បន្ទោសឧប្បត្តិហេតុនេះទៅលើទីក្រុងមូស្គូក៏ដោយ។
លោក Siewiera បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ព័ស្តុតាងទាំងអស់ដែលត្រូវបានប្រមូលដោយណាតូ អាមេរិក និងភាគីរបស់យើង បង្ហាញថា នោះគឺជាមីស៊ីល S-300 ដែលបាញ់ដោយប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែន”។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់លម្អិតអំពីព័ត៌មានដែលប្រមូលបានដោយ ក្រុមអ្នកស៊ើបអង្កេតនោះទេ។ យោងតាមប្រធាន BBN, បច្ចុប្បន្នការិយាល័យរដ្ឋអាជ្ញាប៉ូឡូញ កំពុងដឹកនាំការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ។
ស្របពេលជាមួយគ្នានោះ លោក Siewiera បាននិយាយថា ទីក្រុង វ៉ាសូវី នឹងមិនជំទាស់ចំពោះអ្នកសង្កេតការណ៍របស់អ៊ុយក្រែន ដែលចូលរួមក្នុងការស៊ើបអង្កេតនេះទេ។ ប្រធានាធិបតីប៉ូឡូញ មើលមិនឃើញឧបសគ្គសម្រាប់រឿងនេះទេ ប្រសិនបើតម្រូវការផ្លូវច្បាប់ទាំងអស់ត្រូវបានបំពេញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ប៉ូឡូញ រាយបន្លាលួស នៅព្រំដែនជាប់រុស្ស៊ី ក្រោយមីស៊ីលធ្លាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


