ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ រាយបន្លាលួស នៅព្រំដែនជាប់រុស្ស៊ី ក្រោយមីស៊ីលធ្លាក់
កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែវិច្ឆិកា ប្រទេសប៉ូឡូញ បានរាយបន្លាលួស នៅតាមព្រំដែនរបស់ខ្លួនជាប់រុស្ស៊ី បន្ទាប់ពីឧប្បត្តិហេតុធ្លាក់មីស៊ីលសម្លាប់មនុស្សកាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា។

ក្រុមទាហាន ត្រូវបានគេមើលឃើញ កំពុងរាយបន្លាលួសនៅជិតភូមិ Szyliny ក្បែរតំបន់ Kaliningrad របស់រុស្ស៊ី។

ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរ បន្លាលួសការពារកម្ពស់៨ហ្វីតនិងទទឹង១០ហ្វីតត្រូវបានរាយ ដើម្បីការពារការឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសប៉ូឡូញ។

មានការភ័យខ្លាចថា រុស្ស៊ីអាចមានចេតនាបញ្ជូនជនចំណាកស្រុកឲ្យសម្រុកចូលទៅក្នុងទឹកដីប៉ូឡូញ ដើម្បីបង្កភាពវឹកវរនៅក្នុងសហភាពអឺរ៉ុប។

ស្របពេលជាមួយគ្នានោះ រដ្ឋជាសមាជិកអង្គការណាតូ ក៏កំពុងពិភាក្សាគ្នាផងដែរ អំពីការពង្រឹងសមត្ថភាពការពារដែនអាកាសរបស់ពួកគេនៅភាគខាងកើត ដោយប្រទេសស្លូវ៉ាគី បានទាមទារប្រព័ន្ធបន្ថែមពីដៃគូសម្ព័ន្ធមិត្ត ដើម្បីការពារសន្តិសុខពលរដ្ឋរបស់ខ្លួនកាន់តែខ្លាំង។

ចំណែកប្រទេសលីទុយអានីឯណោះវិញ ក៏បានអំពាវនាវសុំឲ្យមានការការពារបន្ថែមទៀតផងដែរ នៅតាមព្រំដែនប៉ូឡូញ-អ៊ុយក្រែន និងនៅតំបន់ខាងកើតរបស់អង្គការណាតូ ដោយលោកប្រធានាធិបតី Gitanas Nauseda និយាយថា “ផ្ទៃមេឃរបស់អង្គការណាតូ ត្រូវតែការពារឲ្យបាន១០០ភាគរយ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក Biden ប្រកែកចំពោះការលើកឡើងរបស់លោក Zelensky ទាក់ទិនមីស៊ីលធ្លាក់នៅ ប៉ូឡូញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


