Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋលើកឡើងពីបញ្ហាមួយចំនួនក្នុងវេទិកាពិគ្រោះយោបល់​របស់ក្រុម​ប្រឹក្សារាជធានី

បានផុស

នៅ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា បានចូលរួមជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនៅខណ្ឌសែនសុខ ដែលជាខណ្ឌទី១០ ក្នុងចំណោមខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញដែលត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋបានលើកជាសំណើ សំណូមពរក្នុងវេទិកាពិគ្រោះយោបល់នេះជូនដល់ថ្នាក់ដឹកនាំជូយ​ដោះស្រាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ម៉ប់ សារិន បានលើកឡើងថា៖ នេះជាការផ្តល់អោយប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរក៏ដូចជាការផ្តល់ពត៏មានពីដំណើរការអភិវឌ្ឍមូលដ្ឋានជូនប្រជាពលរដ្ឋពីលទ្ធផលដែលសម្រេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគំរោងអភិវឌ្ឍន៍៣ឆ្នាំរំកិលរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើងពីសំណើសំណូមពរក្នុងន័យស្ថាបនាផងដែរ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ត្រូវបានកំណត់ធ្វើឡើងមួយឆ្នាំម្តងសំរាប់ខណ្ឌនីមួយៗ ដើម្បីស្វែងយល់ពីតំរូវការអាទិភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ តែវេទិកាបែបនេះត្រូវបានអាក់ខានអស់រយៈពេលជាង២ឆ្នាំដោយសារវិបត្តិ ជំងឺកូវីដ១៩។

នាឱកាសនោះ មានប្រជាពលរដ្ឋច្រើននាក់បានលើកជាសំណើសំណូមពរដែលភាគច្រើនផ្តោតលើការសុំឲ្យអាជ្ញាធរជួយស្ថាបនាផ្លូវ សុំប្លង់កម្មសិទ្ធដី និងសុំជួយអន្តរាគមន៏ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារយកមកប្រើប្រាស់ដោះស្រាយសំរាប់លើកកំពស់ជីវភាពគ្រូសារ និងសំណើរសុំដាក់ភ្លើងស្តុបចំនួន៣កន្លែង។

តែចំណុចដែលគួរកត់សំគាល់ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននោះឡើយ។

លោក កើត ឆែ បានឆ្លើយតបទៅនឹងសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋដោយបញ្ជាក់ថា៖ សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួនត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានដឹង និងកំពុងគិតគូសិក្សាទៅលើលទ្ធភាពដែលធ្វើសូមឲ្យបងប្អូនអធ្យាស្រ័យព្រោះការងារទាំងអស់នេះ វាក៏អាស្រ័យលើកញ្ចប់ថវិការបស់យើងដែរ។

ក្រៅពីនេះដូចករណីធ្វើផ្លូវគឺត្រូវពង្រីក ដូច្នេះវាធ្វើឲ្យមានផលប៉ះពាល់ដល់ផ្ទះ សំណង់របស់ប្រជាពលរដ្ឋហើយសំណង់ខ្លះមានបណ្ណ័កម្មសិទ្ធទៀត នោះហើយដែលលំបាក។ យើងក៏គួរគិតពីចិត្តគេចិត្តយើងនៅពេលមានផលប៉ះពាល់។

ម៉្យាងទៀតយើងក៏ត្រូវគិតពីផ្លូវច្បាប់លើការសុំប្លង់កម្មសិទ្ធថាតើត្រឹមត្រូវតាម និតិវិធីដែរឬទេមុននឹងការចេញប្លង់កម្មសិទ្ធជូន៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម