ព័ត៌មានអន្ដរជាតិ
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
កាលពីដើមខែកក្កដាឆ្នាំ២០២៥ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ប្រទេសថៃ មានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីចំនួន៣នាក់ ដែលការផ្លាស់ប្ដូរអំណាចដ៏ចម្លែក និងបែបទាន់ហន់នេះ មិនត្រឹមតែបង្ហាញពីភាពមិនប្រក្រតីខាងនយោបាយប៉ុណ្ណោះទេ តែវាជាសញ្ញាច្បាស់លាស់មួយប្រាប់ពិភពលោកថា ស្ថាប័នប្រជាធិបតេយ្យរបស់ប្រទេសនេះកំពុងដួលរលំ។

នៅពេលដែលលោកស្រីនាយករដ្ឋមន្រ្តី ផែផងថាន ស៊ីណាវ៉ាត្រ ត្រូវបានព្យួរតំណែងដោយតុលាការធម្មនុញ្ញ កាលពីថ្ងៃទី១កក្កដា ជុំវិញការបែកធ្លាយសារសំឡេងជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រទេសថៃបានកើតមានភាពច្របូកច្របល់និងចលាចល។ ក្នុងរយៈពេលប៉ុន្មានម៉ោង លោក Suriya Juangroongruangkit ត្រូវបានប្រញាប់ប្រញាល់ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី តែត្រូវដកចេញពីតំណែងត្រឹមតែមួយថ្ងៃក្រោយមក ហើយជំនួសដោយលោក Phumtham Wechayachai បន្ទាប់ពីមានការរុះរើគណៈរដ្ឋមន្ត្រីផ្ទៃក្នុង។ សម្រាប់ប្រជាពលរដ្ឋសាមញ្ញ នេះមិនមែនជាអ្នកដឹកនាំទេ វាប្រៀបប្រដូចជាការរាំដណ្ដើមកៅអីនយោបាយអ៊ីចឹង។
ប្រភេទនៃការផ្លាស់ប្តូរភាពជាអ្នកដឹកនាំយ៉ាងឆាប់រហ័សនេះ មិនមែនគ្រាន់តែជាការអាម៉ាស់នោះទេ តែវាក៏មានគ្រោះថ្នាក់ដែរ។ វាបានឲ្យគ្រប់គ្នាដឹងថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសថៃ អាចផ្លាស់ប្តូរបានយ៉ាងងាយដូចជាសម្លៀកបំពាក់ អាស្រ័យទៅលើផលប្រយោជន៍បក្ខពួក ល្បែងជនមានអំណាច និងការព្រមព្រៀងគ្នាដោយសម្ងាត់នៅពីក្រោយឆាក។ ក្នុងពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សម្ពាធការទូតក្នុងតំបន់ និងការបែកបាក់ផ្ទៃក្នុង កង្វះការដឹកនាំប្រកបដោយស្ថិរភាព និងគួរឲ្យទុកចិត្ត បានបំផ្លាញទាំងអភិបាលកិច្ចក្នុងស្រុក និងទំនុកចិត្តអន្តរជាតិ។
អាក្រក់ជាងនេះទៅទៀត វាក៏បង្ហាញពីភាពមិនច្បាស់នៃអំណាចរវាងប្រព័ន្ធតុលាការ របបរាជានិយម និងគណបក្សនយោបាយ។ ការសម្រេចចិត្តរបស់តុលាការក្នុងការព្យួរតំណែងលោកស្រី ផែនថងថាន ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានមនុស្សជាច្រើនមើលឃើញថាជា ការវាយប្រហារដោយហេតុផលនយោបាយមួយផ្សេងទៀត ទៅលើគ្រួសារស៊ីណាវ៉ាត្រ ជាជាងទង្វើនៃយុត្តិធម៌ពិតប្រាកដ។ ហើយវិធីដែលនាយករដ្ឋមន្ត្រីស្តីទីត្រូវបានដំឡើង ជាមួយនឹងតម្លាភាពតិចតួច បង្ហាញពីរបៀបដែលលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃនៅតែត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយក្រុមកាន់អំណាច។
នៅក្នុងលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ការផ្លាស់ប្តូរអំណាចគួរតែផ្អែកលើឆន្ទៈរបស់ប្រជាជន។ ប៉ុន្តែនៅក្នុងប្រទេសថៃ ភាពស្របច្បាប់ខាងនយោបាយជារឿយៗត្រូវបានសម្រេចដោយចៅក្រម ឬមេទ័ព មិនមែនដោយសន្លឹកឆ្នោតនោះទេ។
ជារួម ការមាន«នាយករដ្ឋមន្ត្រី៣នាក់ក្នុងរយៈពេលតែ៣ថ្ងៃ» មិនមែនជាការបង្ហាញនៃភាពបត់បែននោះទេ តែវាជាបញ្ហាដ៏ចម្រូងចម្រាសមិនងាយស្រាយចេញនៅក្នុងប្រព័ន្ធផ្លូវច្បាប់ប្រទេសថៃ ខណៈសាធារណជនវិញត្រូវផាត់ចោល ដោយមិនអាចបញ្ចេញមតិអ្វីឡើយ។ សម្រាប់ប្រទេសមួយដែលធ្លាប់ប្រាថ្នាចង់ក្លាយជាសំឡេងឈានមុខគេក្នុងអាស៊ាន នេះហើយគឺជាការអាម៉ាសរបស់ជាតិ៕
ដោយ៖ ឈាង
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៥ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


