ព័ត៌មានជាតិ
រដ្ឋមន្ត្រីព័ត៌មានថៃ និងតំណាង មិនហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា ដែលជជែកពីបញ្ហាព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិមិត្ត
រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងព័ត៌មានរបស់ថៃ មិនបានមកចូលរួមក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (The 20th AMS 2025) ដែលរៀបចំឡើងនៅលើទឹកដីសៀមរាប-អង្គរនោះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកក្កដា នោះទេ ស្របពេលកម្ពុជានឹងលើកប្រធានបទព័ត៌មានក្លែងក្លាយ បំផ្លើស និងបំភ្លៃ ទៅជជែកក្នុងរបៀបវារៈ នៃកិច្ចប្រជុំ។

ក្រៅពីរដ្ឋមន្ត្រីព័ត៌មានថៃដែលមិនចូលរួម ជាមួយគ្នានេះដែរ តាមកត់សម្គាល់របស់ក្រុមអ្នកសារព័ត៌មានកម្ពុជា ក៏មិនបានឃើញវត្តមានមន្ត្រីជំនាញផ្នែកព័ត៌មានរបស់ប្រទេសថៃ មកចូលរួមកិច្ចប្រជុំនេះឡើយ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មានកម្ពុជា ក៏ឆ្លៀតសំដៅទៅលើការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានថៃប្រាកចាកការពិតដើម្បីបំភាន់ពិភពលោក ក្នុងកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ The 20th AMS 2025 នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ស្អែកនេះ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន វាយតម្លៃថា ភាគីថៃ ដែលមានទំនាស់ជាមួយកម្ពុជាតែងតែប្រើប្រាស់ព័ត៌មានក្លែងក្លាយ បំភាន់ បំភ្លៃ បំប៉ោងការពិត ដើម្បីឱ្យពិភពលោកយល់ច្រលំអំពីប្រទេសកម្ពុជា។ ដូច្នេះលោករដ្ឋមន្ដ្រីបានឆ្លើយតបថា កម្ពុជាត្រូវឆ្លើយតបតាមរយៈការផ្ដល់ព័ត៌មានពិត អ្វីដែលជាមូលដ្ឋានគ្រឹះឱ្យប្រជាពលរដ្ឋបានយល់ដឹង ពិភពលោកបានឃើញថា តើអ្វីដែលភាគីម្ខាងទៀតកំពុងតែធ្វើ តើវាយ៉ាងមេច។ បញ្ហាទាំងនេះត្រូវតែលុបបំបាត់ និងផ្ដល់ព័ត៌មានពិតជូនប្រជាពលរដ្ឋជឿទុកចិត្ដ ច្បាស់លាស់ដែលមិនឱ្យប្រជាពលរដ្ឋយល់ច្រលំ ឬដាក់ការសង្ស័យលើព័ត៌មានដែលបានចេញផ្សាយ។

លោក នេត្រ ភក្ដ្រា បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានថា៖ «បញ្ហានេះ ខ្ញុំក៏ត្រូវលើកយកមកចែករំលែកជាមួយបណ្ដាប្រទេសផ្សេងៗទៀតពាក់ព័ន្ធនឹងការសង្ខេតការប្រើប្រាស់ព័ត៌មានក្លែងក្លាយ រួមទាំងព័ត៌មានបំភ្លៃ បំផ្លើសដើម្បីបំផ្លាញមុខមាត់ ឬចោទប្រកាន់ដោយគ្មានមូលដ្ឋាន។ ប៉ុន្ដែយើងបានប្រើប្រាស់មធ្យោបាយ និងព័ត៌មានរបស់យើងឆ្លើយតបទៅវិញ»។
លោកបានបញ្ជាក់អំពីការលើកយកចិត្ដប្រធានបទនេះក្នុងកិច្ចប្រជុំកំពូលថា៖ «អ្វីដែលពិភពលោកបាននិងកំពុងតែឃើញថា តើនរណាដែលកំពុងតែប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីកេងចំណេញ ឬប្រើប្រាស់ជាគោលបំណងនយោបាយ»។

ជាការកត់សម្គាល់ចាប់ពីទាហានថៃ ចូលមកបាញ់សម្លាប់ទាហានកម្ពុជានៅក្នុងលេណដ្ឋានក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត កាលពីថ្ងៃទី២៨ ខែឧសភា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានច្រើននៅក្នុងប្រទេសថៃ បានផ្សាព្វផ្សាយព័ត៌មានផ្ទុយពីការពិត ថា ទាហានកម្ពុជាបាញ់ប្រហារទៅលើកងទ័ពថៃមុន។ មិនទាន់ឈប់ត្រឹមប៉ុណ្ណេះទេ នៅជុំវិញការបិទព្រំដែនស្រេចតែចិត្តឯងពីសំណាក់ថៃ សារព័ត៌មានៅក្នុងប្រទេសមួយនេះ ក៏ផ្សព្វផ្សាយផ្ទុយពីការពិតថាកម្ពុជា ជាអ្នកបិទព្រំដែនជាដើម។ នៅមានរឿងរ៉ាវជាច្រើនទៀតដែលបណ្ដាញផ្សព្វផ្សាយព័ត៌មានបំប៉ោង គ្មានមូលដ្ឋាននៃការពិត ជាពិសេសថ្មីៗនេះ គឺរឿងរ៉ាវទាហានថៃ ជាន់មីននៅក្នុងដីកម្ពុជា តែផ្សាយថាកម្ពុជាលួចដាក់មីនថ្មីនៅក្នុងដីខ្លួន។

ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក នេត្រ ភក្ត្រា ឱ្យបណ្ដាញផ្សព្វផ្សាយព័ត៌មាននៅក្នុងប្រទេសថៃ ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងត្រូវផ្សព្វផ្សាយតែព័ត៌មានពិតអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ មិនត្រូវបំប៉ោងព័ត៌មានខុសពីការពិត និងមិនត្រូវប្រើប្រាស់យុទ្ធសាស្ត្រទុច្ចរិតផ្សាយព័ត៌មានដោយបញ្ចេញបញ្ជូលនូវនិន្នាការនយោបាយ ជាពិសេសថៃមិនត្រូវផ្សាយព័ត៌មានក្លែងក្លាយដើម្បីតែបំពេញចិត្តប្រជាពលរដ្ឋថៃឡើយ។ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ថាលោកមិនបង្រៀនអ្នកសារព័ត៌មានថៃអំពីក្រមសីលធម៌អ្នកសារព័ត៌មានទេ ប៉ុន្តែអ្នកសារព័ត៌មានថៃកន្លងមកបានធ្វើយុទ្ធសាស្ត្រដ៏អាក្រក់ ប្រាសចាកក្រមសីលធម៌ផ្សាយព័ត៌មានបំភ្លៃ ព័ត៌មានក្លែងបន្លំ៕
ដោយ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


