ជីវិតកម្សាន្ដ
កូនប្រុសពៅលោក ខាត់ ចំរើន ធ្វើខួបកំណើតមុខរូបថតឪពុក ខណៈ ខាត់ សុឃីម ពោលទាំងអួលដើម.ក
មិនត្រឹមតែតារាស្រីពហុជំនាញ ខាត់ សុឃីម ម្ដាយធំ (អ៊ំស្រី) នោះទេ ដែលបង្ហាញក្ដីក្ដុកក្ដួលខ្លោចចិត្តអាណិតដល់កូនប្រុសពៅរបស់តារាកំប្លែងលោក ខាត់ ចំរើន ក្នុងនោះគេឃើញអ្នកគាំទ្រជាច្រើន បានរំជួលចិត្តគ្រប់គ្នា នាថ្ងៃខួបកំណើតកូនពៅរបស់លោក ដែលគ្មានវត្តមានឪពុកជាទីស្រលាញ់។

លោក ខាត់ ចំរើន ដែលជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពកាលពីព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងវ័យ ៤០ ឆ្នាំ។ ចំណែកពិធីបុណ្យ និងពិធីបូជាសព ត្រូវបានរៀបចំរួចរាល់ហើយ កាលពីយប់ថ្ងៃទី ២១ ខែវិច្ឆិកា កន្លងទៅនេះ។ រឿងដែលកាន់តែធ្វើឲ្យមហាជនស្រណោះទៀតនោះ បន្ទាប់ពីការបូជាសពឪពុកមិនបាន ១ ថ្ងៃផង ក៏ស្រាប់តែដល់ថ្ងៃខួបកំណើតកូនប្រុសឈ្មោះ ខាត់ ចំរើនសុខវិច្ចៈបុត្រ។

តាមរយៈការរៀបរាប់ទាំងអួលដើម.ក របស់អ្នកនាង ខាត់ សុឃីម បាននិយាយថា ហ៊ឺ…! សែនខ្លោចចិត្តខ្លាំងណាស់បងប្អូនអើយ កូនពៅរបស់ប្អូន ខាត់ ចំរើន ខ្ញុំ គឺថ្ងៃខួបកំណើត ៩ ឆ្នាំថ្ងៃនេះ ២២.១១. ២០១៣ /២២.១១.២០២២ happy birthday ក្មួយកម្សត់របស់អ៊ំ។ អ៊ំសុំទោសដែលមើលថែប៉ារបស់ក្មួយមិនបានល្អ អ៊ំសូមជូនពរក្មួយមានសុខភាពល្អ អាយុវែង ជាអ្នកបន្តសិល្បៈពីប៉ា ឲ្យល្បីដូចប៉ាណាក្មួយអ៊ំ។

ជាមួយគ្នានេះ ក៏មានការជូនពរគ្រប់គ្នានាថ្ងៃខួបកំណើតកូនប្រុសពៅរបស់ លោក ខាត់ ចំរើន ផងដែរ ខណៈខ្លះទៀតបានបង្ហាញការអាណិតចំពោះការបាត់បង់លោកឪពុកជាទីស្រលាញ់ទាំងវ័យក្មេង ដោយគ្មានថ្ងៃត្រឡប់វិញឡើយ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


