កីឡា
រកឃើញកីឡាករទី១ រកបាន Hat-trick នៅ World Cup 2022
ទីបំផុត ព្រឹត្តិការណ៍ World Cup ២០២២ មានអ្នកស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត (Hat-Trick) ហើយ នោះគឺខ្សែប្រយុទ្ធព័រទុយហ្គាល់ Gonçalo Ramos។

យប់មិញនេះ Ramos រកបាន៣គ្រាប់ ក្នុងជំនួបវគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមបញ្ចខែល បំបាក់នាឡិកាស្វីស ដោយលទ្ធផល ៦-១។
៣គ្រាប់របស់ Ramos រកបាននៅនាទីទី១៧, ៥១ និង៦៧ ខណៈ៣គ្រាប់ទៀតរបស់ព័រទុយហ្គាល់ រកបានដោយ Pepe នៅនាទីទី៣៣, Raphaël Guerreiro នាទី៥៥ និង Rafael Leão នាទី៩០+២។

ព័រទុយហ្គាល់នឹងត្រូវឡើងទៅវគ្គ៨ក្រុមចុងក្រោយ ប៉ះម៉ារ៉ុក ដែលឈ្នះ អេស្ប៉ាញ ដោយបាល់ប៉េណាល់ទី កាត់សេចក្តីកាលពីយប់មិញនេះដែរ។
គួរបញ្ជាក់ថា ក្រុមដែលត្រូវប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ពិភពលោកឆ្នាំ២០២២ នៅកាតា មាន៖
- ម៉ោង១០យប់ ថ្ងៃ៩ខែធ្នូ ប្រេស៊ីល ប៉ះ ក្រូអាត
- ម៉ោង២រំលងអធ្រាត្រ ថ្ងៃ៩ឈានចូលថ្ងៃ១០ខែធ្នូ ហូឡង់ ប៉ះ អាហ្សង់ទីន
- ម៉ោង១០យប់ ថ្ងៃ១០ខែធ្នូ ម៉ារ៉ុក ប៉ះ ព័រទុយហ្គាល់
- ម៉ោង២រំលងអធ្រាត្រ ថ្ងៃ១០ឈានចូលថ្ងៃ១១ខែធ្នូ អង់គ្លេស ប៉ះ បារាំង
អត្ថបទ៖ Vann Vann
ចុចអាន៖ Ronaldo និងតារា១០រូបទៀត ជាប់ឈ្មោះជាកីឡាករលេងអន់បំផុត ក្នុងវគ្គចែកពូល World Cup 2022
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១១ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


