កីឡា
លោក Fernando ដាក់ Ronaldo បម្រុងវគ្គ១៦ក្រុម World Cup ជាល្បិចមួយ
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់លោក Fernando Santos បានពន្យល់ពីមូលហេតុដែលដាក់តារាបាល់ទាត់ឆ្នើម Cristiano Ronaldo អង្គុយកៅអីបម្រុងក្នុងពេលប្រកួតវគ្គ១៦ក្រុមចុងក្រោយជើងឯកពិភពលោក (World Cup) ២០២២ គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ។

Ronaldo ស្ថិតនៅកៅអីបម្រុងក្នុងការប្រកួតវគ្គ១៦ក្រុម ចុងក្រោយនៅពេលប៉ះក្រុមជម្រើសជាតិស្វីស។ ពេលនោះអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្ត ចំពោះការសម្រេចរបស់លោក Santos ពីព្រោះជាវគ្គដ៏សំខាន់ដែលចាញ់ធ្លាក់ ឈ្នះឡើង ប៉ុន្តែតែបែរជាមិនដាក់កីឡាករឆ្នើម។ យ៉ាងណា ព័រទុយហ្គាល់បានយកឈ្នះស្វីល ៦-១ ដែលកីឡាករ Goncalo Ramos រកបាន៣គ្រាប់ ខណៈ Ronaldo ត្រូវប្ដូរចូលនៅនាទី៧៣នៅពេលព័រទុយហ្គាល់នាំមុខ ៥-១ ទៅហើយ។
លោក Santos បាននិយាយថា៖ «វាជាការសម្រេចចិត្តខាងយុទ្ធសាស្ត្រ និងបច្ចេកទេស។ វាគ្មានអ្វីផ្សេងទៀតទេ។ ការសម្រេចចិត្តជាយុទ្ធសាស្ត្រ តែងតែជារឿងសំខាន់។ ខ្ញុំត្រូវតែធ្វើការសម្រេចចិត្តបែបនេះ។ ខ្ញុំពិតជាធ្វើបានត្រឹមត្រូវ»។

យោងតាមសម្តីរបស់គ្រូបង្វឹករូបនេះបានបញ្ជាក់ថា ការសម្រេចចិត្តដាក់ Ronaldo នៅកៅអីគឺជាយុទ្ធសាស្រ្តមួយ ដើម្បីឲ្យគូប្រកួតមានការធ្វេសប្រហែស និងមិនសូវមានការប្រុងប្រយ័ត្នខ្ពស់។ នេះហើយទើបធ្វើឲ្យក្រុមព័រទុយហ្គាល់មានលទ្ធភាពរកគ្រាប់បាល់រហូតដល់៦គ្រាប់៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Goal
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


