កីឡា
Messi, Mbappe និង Benzema ក្លាយជាបេក្ខភាពចុងក្រោយសម្រាប់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA
មិត្តរួមក្រុម Paris Saint-Germain កីឡាករ Lionel Messi និង Kylian Mbappe ត្រូវបានជ្រើសរើសក្នុងបញ្ជីចុងក្រោយសម្រាប់ពានរង្វាន់កីឡាករល្អបំផុតរបស់ FIFA (The Best FIFA Men’s Player Award) ឆ្នាំ២០២២។ Karim Benzema ខ្សែប្រយុទ្ធជួរមុខរបស់ Real Madrid គឺជាបេក្ខភាពចុងក្រោយផងដែរ។

បញ្ជីសម្រាំងដើមចំនួន ១៤ នាក់ ត្រូវបានកាត់បន្ថយមកត្រឹម ៣ នាក់កាលពីថ្ងៃសុក្រ ដោយមានអ្នកឈ្នះ ២ សម័យកាល Robert Lewandowski ក្នុងចំណោមកីឡាករដែលត្រូវកាត់ចេញពីបញ្ជីនេះ។
អ្នកឈ្នះនឹងត្រូវបានប្រកាសជាផ្លូវការ ហើយពានរង្វាន់របស់គេត្រូវប្រគល់ជូននៅថ្ងៃទី ២៧ ខែកុម្ភៈ នៅឯពិធីប្រគល់ពានរង្វាន់បាល់ទាត់ល្អបំផុតរបស់ FIFA។ ពានរង្វាន់ឆ្នាំ ២០២២ គឺផ្អែកលើការបង្ហាញទម្រង់លេងរបស់កីឡាករនៅចន្លោះថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ដែលជាថ្ងៃដែលការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup)។ ទាំងប្រធានក្រុមអាហ្សង់ទីន Messi និងតារាឆ្នើមវ័យក្មេងរបស់បារាំង Mbappe បានបញ្ចេញពន្លឺយ៉ាងត្រចះត្រចង់ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
Mbappe រកបាន ៣ គ្រាប់ដើម្បីឈ្នះស្បែកជើងមាស World Cup ខណៈ Messi រកបាន ២ គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែលអាហ្សង់ទីនបានយកឈ្នះដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីស្មើ ៣-៣។
Messi ត្រូវបានគេប្រគល់ពានរង្វាន់ FIFA World Cup Golden Ball ក្រោយចប់វគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវបានគេបោះឆ្នោតជាកីឡាករល្អបំផុតប្រចាំការប្រកួត។
Benzema មិនមានវត្តមាននៅកាតា ឆ្នាំ ២០២២ ដោយសាររបួសក្នុងពេលហ្វឹកហាត់ជាមួយបារាំង។ ការដែលគេមានឈ្មោះ គឺផ្អែកលើទម្រង់ជាមួយក្លិបដ៏អស្ចារ្យ នៅក្នុងរដូវកាល ២០២១/២២។ Benzema បានស៊ុតបញ្ចូលទីបាន ៤៤ គ្រាប់ ក្នុង ៤៦ ប្រកួតសម្រាប់ក្រុម Real Madrid ដោយបានជួយក្រុមរបស់គេឱ្យលើកពាន La Liga, UEFA Champions League និង Supercopa de Espana។

ដោយឡែកចំពោះពានរង្វាន់គ្រូបង្វឹកបុរសល្អបំផុតរបស់ FIFA (The Best FIFA Men’s Coach Award) ក៏ជ្រើសរើសបាន ៣ នាក់ ចុងក្រោយដូចគ្នា គឺលោក Pep គ្រូបង្វឹករបស់ក្លិប Manchester City, លោក Carlo Ancelotti គ្រូបង្វឹករបស់ Real Madrid និងលោក Lionel Scaloni គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ ទាំងលោក Ancelotti, Guardiola ឬ Scaloni មិនដែលឈ្នះពានរង្វាន់នេះពីមុនមកទេ។ ជាការពិតណាស់ លោក Guardiola គឺជាមនុស្សតែម្នាក់គត់ក្នុងចំណោមគ្រូទាំងបី ដែលបានឡើងទៅកាន់បញ្ជី ៣ នាក់ចុងក្រោយ ដោយឈរលេខ ៣ កាលពីឆ្នាំមុន និងលេខ ២ ក្នុងឆ្នាំ ២០១៩។

អ្នកចាំទីវិញរួមមាន Yassine Bounou (មារ៉ុក), Thibaut Courtois (បែលហ្ស៊ីក) and Emiliano Martinez (អាហ្សង់ទីន) ស្ថិតក្នុងបញ្ជីអ្នកចាំទីដ៏ល្អបំផុតផងដែរ៕

ប្រភព៖ FIFA.com
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


