ព័ត៌មានជាតិ
ឆែកកាមេរ៉ាសុវត្ថិភាព ចាប់បានកម្មករផ្សារ លួចគាស់ទូលក់មាសប្តូរលុយបានសម្រេច
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ០២ នាក់ បានគាស់តូបដូរលុយលួចបានលុយ១៥០០.០០០រៀល រត់គេចបាន១ដង្ហើមចង្រិត ត្រូវនគរបាលការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនបាននៅវេលាម៉ោង២ល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ ២០២១។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះបាន ដោយបើកមើលកាមេរ៉ាសុវត្ថិភាព។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ មុំ ស៊ីង ហៅ រស្មី ភេទប្រុសអាយុ២០ ឆ្នាំ នៅភូមិថ្នល់ដាច់ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាកម្មករផ្សារហ៊ុយឡេង និងម្នាក់ទៀតឈ្មោះ ជិន ដារ៉ា ភេទប្រុសអាយុ២៤ឆ្នាំ នៅភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាជាងដែក និងជាជាងកាមេរ៉ាសុវត្ថិភាព ។
លោកយ៉តសុផល បានឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះ ជនសង្ស័យ២នាក់នេះនិងបក្ខពួក៣នាក់ទៀត នៅពេលយប់បានធ្វើសកម្មភាព លួចគាស់ទូលក់មាសប្តូរលុយក្នុងផ្សារហ៊ុយឡេង ស្ថិតក្នុងភូមិស្រះឈូកខាងលិច ឃុំស្រះជីក ស្រុកភ្នំស្រុក របស់ម្ចាស់ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ៤៨ឆ្នាំ នៅភូមិមាត់ស្រះ ឃុំស្រះជីក ស្រុកភ្នំស្រុក យកអស់លុយចំនួន១.៥០០.០០០រៀលគេចខ្លួនបាត់អស់។
ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដល់កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រុក។ ក្រោយពីចុះស៉ើបអង្កេតទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន ដោយតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរ បាលខេត្ត បន្ទាយមានជ័យ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ពួកគេនិងបក្ខពួកគេចំនួន៣នាក់ទៀត ពិតជាបានធ្វើសកម្មភាពលួចគាស់ទូលក់មាសប្តូរលុយ របស់ឈ្មោះលី ស្រីមុំ ពិតប្រាកដមែន យកបានលុយចំនួន១.៥០០.០០០ រៀល បានចែកគ្នាចាយអស់។ លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុន ធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមនិតិវិធី ចំំណែកវត្ថុតាងលុយមួយចំនួននៅសល់ប្រគល់ជូនម្ចាស់ដើមវិញ៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


