សន្តិសុខសង្គម
ស្នងការខេត្តបាត់ដំបង ឃាត់ខ្លួនបក្ខពួកជនសង្ស័យដែលបាញ់ប្រហារជនរងគ្រោះជាង១០គ្រាប់បានម្នាក់
កម្លាំងនគរបាលនៃស្នងការនគរបាលខេត្តបាត់ដំបង បានស្រាវជ្រាវឃាត់ខ្លួនបក្ខពួកជនសង្ស័យដែលបាញ់ប្រហារជនរងគ្រោះជាង១០គ្រាប់បណ្ដាលឲ្យស្លាប់បានម្នាក់ហើយ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ។
ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ចាក់ថា មុខសញ្ញាជាជនសង័្សយជុំវិញករណីផ្ទុះអាវុធនៅក្នុងក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួនបានម្នាក់ហើយ នៅវេលាម៉ោង៣និង០០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយមានការសហការជាមួយសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ។

ជនសង្ស័យកំពុងនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីធ្វើការស្រាវជ្រាវបន្ត រីឯបក្ខពួកផ្សេងទៀតកំពុងស្វែងតាមចាប់ខ្លួនជាបន្តទៀត។
គួររំលឹកថា យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានការបាញ់ប្រហារពីសំណាក់ជនមិនស្គាល់មុខដែលបានបើករថយន្តទំនើបចុះទៅបាញ់យ៉ាងសាហាវ ទៅលើជនរងគ្រោះដែលកំពុងអង្គុយនៅលើបង់តាមសួនច្បារ ហើយបានគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏សាហាវនេះបានកើតឡើងនៅប្រហែលម៉ោង៤ទៀបភ្លឺ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ លើសួនច្បារក្បែរវេទិកាអ៊ុំទូក ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បើតាមប្រភពមួយចំនួនបាននិយាយថា នៅមុនពេលកើតហេតុ គឺជនសង្ស័យបានបើករថយន្តម៉ាក GS 300 ដោយបានមកឈប់ត្រង់ទីតាំងខាងលើ ព្រមទាំងបានប្រើប្រាស់កាំភ្លើងខ្លីបាញ់ទៅលើយុវជនម្នាក់ដែលកំពុងអង្គុយលេងនៅលើបង់អស់ប្រមាណជាង១០គ្រាប់ រួចក៏បានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង។ភ្លាមៗនោះដែរជនរងគ្រោះក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះ ប៉ុន្តែជាអកុសលដោយសារជនរងគ្រោះត្រូវរបួសច្រើនកន្លែងពេកបណ្តាលអោយស្លាប់នៅព្រឹកនោះតែម្តង។ ជនរងគ្រោះមានឈ្មោះ រឿន សំរ៉ង ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាជាងជួសជុលរថយន្ត រស់នៅភូមិកន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជុំវិញករណីបាញ់សម្លាប់ដោយគ្មានញញើតនេះដែរ ក៏មានប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យក៏មិនមែនជាមនុស្សធម្មតាដែរ គេអាចមានខ្នងធំៗ ឬក៏ស្គាល់គ្នាជាមួយសមត្ថកិច្ចយ៉ាងជំនិតទៀតផង ហើយបើសមត្ថកិច្ចចង់ចាប់ខ្លួនក៏ទំនងជាមិនពិបានដែរ ព្រោះនៅទីនោះកាមេរ៉ាសុវត្ថិភាពរបស់ធនាគារចាប់រូបភាពបានទាំងអស់ ប៉ុន្តែពាក់ព័ន្ធនិងបញ្ហានេះ លោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា លោកកំពុងបើកការស្រាវជ្រាវហើយ ៕




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


