សន្តិសុខសង្គម
Update៖ ជនដៃដល់ដែលបាញ់ប្រហារប្ដីប្រពន្ធឲ្យរងរបួសនៅក្រុងតាខ្មៅជាប្រធានសាខាប្រមូលថវិកាចំណូលនៃនាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ
ករណីបាញ់ប្រហារលើជនរងគ្រោះជាប្ដីប្រពន្ធមួយគូបណ្ដាលឲ្យរងរបួសធ្ងន់នៅក្រុងតាខ្មៅ កាលពីយប់មិញ គឺជាមន្ត្រីនគរបាលពាក់ស័ក្ដិ៥ និងជាប្រធានសាខាប្រមូលថវិកាចំណូល នាយកដ្ឋានផែនការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មានឈ្មោះ សយ សុផានី ភេទប្រុស អាយុ៥៩ឆ្នាំ។

តាមប្រភពព័ត៌មាន ករណីនេះផ្ដើមចេញដោយសារជនដៃដល់ខឹងប្តីប្រពន្ធទាំងពីរនាក់ទៅរករឿងខ្លួនដល់ក្នុងបន្ទប់ជួល និងធ្លាប់ទាស់ពាក្យសម្តីគ្នាជាច្រេីនលេីកច្រេីនសារមកហេីយ។
តាមរបាយការណ៍សមត្ថកិច្ច ជនរងគ្រោះមានឈ្មោះ ឈ្មោះ ស៊ាង តូម៉ា ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរលក់កង់បី(PassApp) ទីលំនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សីលិច ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន៣គ្រាប់)។ និងឈ្មោះ ជា សុភី ភេទស្រី អាយ៥៤ឆ្នាំ មុខរបរនៅផ្ទះទីលំនៅ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្ដកណ្តាល (ត្រូវចំនួន១គ្រាប់)។

តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះ២នាក់ប្តីប្រពន្ធរួមទាំងចៅ បានជួលបន្ទប់លេខ២ នៅជាប់បន្ទប់ជាមួយជនដៃដល់ដែលជួលបន្ទប់លេខ៣ ហើយតែងតែមានពាក្យសម្ដីមិនត្រូវគ្នា មានបញ្ហាមាត់ឡូឡាលឺៗ ជាញឹកញាប់ នៅជិតបន្ទប់ជនដៃដល់។ លុះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង២០និង៣០នាទី ជនដៃដល់បាននិងកំពុងអង្គុយសរសេររបាយការណ៍នៅមុខបន្ទប់ ស្រាប់តែជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជិះម៉ូតូកង់បី(Pass App) របស់ខ្លួនមកដល់បន្ទប់មានសភាពស្រវឹងទាំង២នាក់ ពេលមកដល់មុខបន្ទប់ក៏ធាក់ទ្វារបន្ទប់ ហើយដើរធាក់ដើមស្វាយ ហើយស្រែកជេដោយពាក្យសំម្ដីថា «ហែងពូកែថ្លង់ អញ់ធ្វើអោយថ្លង់» រួចក៏បិទទ្វារលឺសូរខ្លាំង និងស្រែកជេរបន្ថែមទៀត។ បន្ទាប់មកជនដៃដល់ស្រែកហៅម្ទាស់ផ្ទះជួលអោយជួយមកមើល ស្រាប់តែជនរងគ្រោះបានដើរចេញមកក្រៅ ស្រែកជេរសម្លេងលឺៗ ក៏ធ្វើអោយប៉ះសម្ដីជាមួយជនសង្ស័យ។ ភ្លាមនោះ ជនរងគ្រោះបានដើរចូលបន្ទប់ជនសង្ស័យ ទើបធ្វើអោយជនសង្ស័យយកកាំភ្លើងមកបាញ់ទៅលើជនរងគ្រោះទាំងពីរចំនួន៤គ្រាប់ ធ្វើអោយជនរងគ្រោះត្រូវរបួសដេកដួលមុខបន្ទប់ និងប្រពន្ធជនរងគ្រោះត្រូវចំភ្លៅ បានហៅអោយគេជួយ។ បន្ទាប់មកកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី បានចុះមកដល់ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង យកមកសួរនាំ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធី។

តាមចម្លើយរៀបរាប់របស់ជនជនដៃដល់បានសារភាពថា ជនរងគ្រោះមកពីផឹកស៊ីស្រវឹង បានជេរទៅលើខ្លួនដោយពុំមានមូលហេតុ ហើយបានរករឿងខ្លួនដល់ក្នុងបន្ទប់ ក៏ខឹងទាញកាំភ្លើងបាញ់មកលើជនរងគ្រោះតែម្ដងទៅ។
សូមបញ្ជាក់ថា ករណីបាញ់ប្រហារលើដោយមន្ត្រីនគរបាលលើប្ដីប្រពន្ធមួយគូនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ជួលលេខ៣ ភូមិព្រែកឬស្សីលិច សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះជាប្ដីរងរបួសចំនួន៣កន្លែង គឺចំក្រោមឆ្អឹងជំនីខាងស្តាំ កំភួនដៃខាងធ្វេង ដៃខាងស្តាំ និងភ្លៅខាងធ្វេង។ ចំណែកប្រពន្ធត្រូវចំភ្លៅខាងស្តាំ៕
អត្ថបទ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?