សន្តិសុខសង្គម
ខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់លើជនបរទេសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះ២នាក់ ដែលគេសង្ស័យថាជាជនជាតិថៃ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈម្នាក់ទៀតរត់គេចរួចខ្លួន។

ហេតុការណ៍បាញ់ប្រហារយ៉ាងក៏ក្រើកនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមអ្នកឃើញហេតុការណ៍បានអោយដឹងថា ខណៈដែលឮសំឡេងផ្ទុះជាប់ៗគ្នាដូចគេដុតផាវ តែមិនមែនបែជាករណីផ្ទុះអាវុធពីអ្នកជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ជិះគ្នាបីនាក់ដោយពីរនាក់ជាអ្នកជិះពីក្រោយ ហើយអ្នកបើកបានចុះបាញ់ប្រហារយ៉ាងសាហាវជាច្រើនគ្រាប់ទៅលើអ្នកដែលកំពុងជិះម៉ូតូម្ខាងទៀត បណ្តាលអោយត្រូវម្នាក់ដេកស្តូកស្តឹងទៅលើផ្លួវក្នុងថ្លុកឈាម ដោយឡែកម្នាក់ទៀតរត់គេចស្រែកអោយគេជួយជាភាសាថៃ។ ក្រោយការបាញ់ប្រហាររួច ខ្មាំងកាំភ្លើងបានជិះម៉ូតូគេចខ្លួនបាត់។ ចំណែកជនរងគ្រោះក្រោយកើតហេតុត្រូវបានអ្នកដែលរត់គេចខ្លួន នាំជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ហើយក៏ស្លាប់នៅមន្ទីរពេទ្យ។

តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា ករណីខាងលើជាករណីជនជាតិថៃ និងជនជាតិថៃ ព្រោះពេលជនម្នាក់រត់គេចពីការបាញ់ប្រហារបានស្រែកអោយគេជួយជាភាសារថៃ។ ភ្លាមៗសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយហ៊ុំព័ទ្ធទីតាំងទៅតាមជំនាញ់សមត្ថកិច្ចពិនិត្យ៕
អត្ថបទ៖ អេម ពៅ


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


