ព័ត៌មានជាតិ
គ្រុំចំពុះទា ផ្តល់ប្រយោជន៍ដល់សហគមន៍ពាមក្រសោប ២៥០០តោន ក្នុងមួយឆ្នាំ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា គ្រុំចំពុះទា Blue Mussels (អ្នកកោះកុងហៅថាខ្យងចំពុះទា) បានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋសហគមន៍ពាមក្រសោបទទួលផលពីសមុទ្រកម្ពុជា យ៉ាងច្រើនក្នុងមួយឆ្នាំៗ។ លោកថា ក្នុងមួយឆ្នាំៗ សហគមន៍បានប្រមូលផលគ្រុំចំពុះទាប្រមាណ ២៥០០ តោន។ នេះគឺជាធនធានធម្មជាតិនៃសមុទ្រកម្ពុជាដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងជាមូលដ្ឋានទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
លោក នេត្រ ភក្រ្តា បានថ្លែងដូច្នេះទៀតថា «កាលពីខែមិថុនា ឆ្នាំ២០២០ កន្លងទៅខ្ញុំបាននាំក្រុមចុងភៅសណ្ឋាគារឡឺរ៉ូយ៉ាល់ទៅទស្សនកិច្ចតំបន់ដែលប្រមូលផលគ្រុំចំពោះទា ក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោមដែលជាតំបន់ដែលមានផ្ទៃព្រៃកោងកាងច្រើនជាងគេនៅកម្ពុជា និងជាប្រភពនៃធនធានសមុទ្រយ៉ាងសំខាន់»។
ខ្យងចំពុះទា ជាអាហារមួយប្រចាំនៅខេត្តកោះកុងដែលស្ងោរជ្រលក់ជាមួយទឹកត្រីកោះកុងហូប ឆាក្រៀម ឆាកែងហឹរៗ និងច្នៃជាម្ហូបបានច្រើនមុខតាមចំណង់ចំណូលចិត្តអ្នកពិសារ។ ខ្យងចំពុះទាជាជីវៈចម្រុះកកើតឡើងវិញ គ្រាន់តែចំណោយថវិកាច្រើនបន្តិចដើម្បីទិញបង្គោលយកទៅដាំជម្រៅពី ៥ ម៉ែត្រទៅ ១០ ម៉ែត្រពីផ្ទៃទឹកសមុទ្រ ហើយរុំទៃសជុំវិញបង្គោលនីមួយៗតាមរយៈការយកកូនខ្យងមកទុំព័ទ្ធរហូតដល់ពេលធំធាត់ប្រមូលផលតែម្តង។

សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប ឃុំពាមក្រសោប មានប្រជាពលរដ្ឋប្រមាណ ១១៩ គ្រួសារប្រកបរបរនេសាទខ្យងចំពុះទា ក្នុងចំណោមពលរដ្ឋសរុបចំនួន ៣៩២ គ្រួសារដែលកំពុងរស់នៅនាពេលបច្ចុប្បន្ន ក្រៅពីលក់ដូរ និងប្រកបអាជីវកម្មផ្តល់សេវាទេសចរណ៍ជូនភ្ញៀវដើរលេងកម្សាន្ត៕






-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


