ព័ត៌មានជាតិ
លោក នេត្រ ភក្ត្រា៖ ធនធានមនុស្សកម្ពុជារីកចម្រើន ប្រព័ន្ធផ្សព្វផ្សាយចាំបាច់ត្រូវពង្រឹងគុណភាពផលិតព័ត៌មាន
«កម្រិតនៃចំណេះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីបម្រើឲ្យអ្នកអានរបស់ខ្លួន»។ នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកទទួលជួប ឧកញ៉ា ជា ចំរើន អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញ នៅទីស្ដីការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា ស្របដែលពេលធនធានមនុស្ស កាន់តែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះដើម្បីដើរឲ្យទាន់តម្រូវការ និងភាពជឿនលឿន គឺចាំបាច់ណាស់ដែលគ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីបម្រើឲ្យអ្នកអានរបស់ខ្លួន ព្រមទាំងដើម្បីចូលរួមនៅក្នុងការពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្ដល់ព័ត៌មានពិត រហ័ស និងមានគុណភាព។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ខ្លឹមសារ គឺជាកត្តាសំខាន់សម្រាប់ស្ថាប័នព័ត៌មាននីមួយៗ ក្នុងការទាក់ទាញអតិថិជន អ្នកអាន និងអ្នកទស្សនារបស់ខ្លួន។

ជាក់ស្ដែង កាលពីអតីតកាល ប្រព័ន្ធផ្សព្វផ្សាយ ជាអ្នកកំណត់ខ្លឹមសារដល់អ្នកទស្សនា និងអ្នកស្ដាប់ ប៉ុន្តែស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ ហើយពលរដ្ឋមានសេរីភាពពេញលេញក្នុងការបង្កើតខ្លឹមសារ និងស្វែងរកខ្លឹមសារសម្រាប់ខ្លួនឯង ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវយកចិត្តទុកដាក់លើខ្លឹមសារដែលឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ។
បន្ថែមពីនេះ លោក នេត្រ ភក្ត្រា ក៏បានស្នើដល់អគ្គនាយកទូរទស្សន៍ខ្សែកាបរាជធានីភ្នំពេញចូលរួមផលិតកម្មវិធីព័ត៌មាន និងកម្មវិធីកម្សាន្តផ្សេងៗដែលបម្រើផលប្រយោជន៍នៃការយល់ដឹង និងកម្សាន្តប្រកបដោយក្រមសីលធម៌ដល់ប្រជាពលរដ្ឋ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


