Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​៖ ស្ថាប័ន​ព័ត៌មាន​ខ្លះ​តម្រូវ​បុគ្គលិកម្នាក់​​សរសេរ​ព័ត៌មាន​ចម្រុះ ខ្វះជំនាញជាក់លាក់

បានផុស

នៅ

កាលពីថ្ងៃរសៀលទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រដល់អ្នកសារព័ត៌មាន ស្ដីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា។

ពិធីបិទវគ្គបណ្ដុះបណ្ដាល និងប្រគល់វិញ្ញាបនបត្រ ដល់អ្នកសារព័ត៌មានទទួលបានការអញ្ជើញចូលរួមជាអធិបតីពី​លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក​ ប៊ូ ច័ន្ទភីរូ អគ្គនាយក​នៃនិយ័តករធានារ៉ាប់រង​កម្ពុជា លោក លន់ សំអុល ប្រធាននាយកដ្ឋានត្រួតពិនិត្យ ១ នៃ​អគ្គនាយកដ្ឋាន​ត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា, លោក Raymond SIA ប្រធាន​សមាគមធនាគារ​នៅកម្ពុជា, លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល​នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, លោកពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង​តំណាងគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង និង​និពន្ធនាយក ការីនិពន្ធ អ្នកសារព័ត៌មានប្រមាណជាង ១២០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន

លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​គូស​បញ្ជាក់​ពី​សារសំខាន់​នៃ​ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ហិរញ្ញវត្ថុ​ដល់​ក្រុម​អ្នក​ព័ត៌មាន​ ដែល​នឹង​ជួយ​ពង្រឹង​សមត្ថភាព​ដល់​ក្រុម​អ្នក​ព័ត៌មាន​លើ​ការ​បង្កើត​អត្ថបទ​ដែល​គ្រប់ជ្រុងជ្រោយ​ មាន​ភាព​ច្បាស់លាស់​និង​ប្រកប​ដោយ​វិជ្ជាជីវៈ។

លោក​បាន​ស្នើ​ឲ្យ​​ផ្នែក​ដែល​ពាក់ព័ន្ធ​ត្រូវ​បន្ត​ធ្វើការ​រួមគ្នា ខណៈ​វិស័យ​ហិរញ្ញវត្ថុ​ដើរ​តួនាទី​យ៉ាងសំខាន់​សម្រាប់​រួម​ចំណែក​​អភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ​ជុំវិញ​វិស័យ​សារព័ត៌មាន​​លោក​រដ្ឋមន្រ្តី​មើលឃើញ​ថា ធនធានមនុស្ស​ជំនាញ​នៅ​ក្នុងវិស័យ​ព័ត៌មាន​​នៅតែ​ជា​បញ្ហា។​

លោករដ្ឋមន្រ្តី​បាន​លើកករណី​ស្ថាប័ន​ព័ត៌មាន​​ខ្លះ​ ដោយសារ​ខ្វះ​ធនធាន​មនុស្ស​តម្រូវ​ឲ្យ​បុគ្គលិក​ម្នាក់​ត្រូវ​​​រ៉ាប់រ៉ង​លើ​ការ​សរសេរ​ព័ត៌មាន​ប្រចាំថ្ងៃ​​ចម្រុះ​​បែប​មិន​ថា​​នយោបាយ សេដ្ឋកិច្ច សង្គម បរិស្ថាន ដែល​ធ្វើ​ឲ្យ​ការ​សរសេរ​មាន​ភាព​ចន្លោះ​ប្រហោង​ខ្វះ​​ភាពជាក់លាក់។

លោក​បន្ត​ថា ក្នុង​តួនាទី​របស់​លោក​បច្ចុប្បន្ន​និងបទពិសោធន៍​ជាច្រើនឆ្នាំ​លើ​វិស័យ​ព័ត៌មាន លោក​ក៏​អាច​ចូលខ្លួន​ក្នុងការ​ចូលរួម​បណ្តុះបណ្តាល​ដល់​មន្រ្តី​ព័ត៌មាន​ដើម្បី​បង្កើន​សមត្ថភាព​​ការ​ផលិត​ព័ត៌មាន​​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ មាន​គុណភាព​ និង​ប្រកប​ដោយ​វិជ្ជាជីវៈ។

លោក​អះអាង​ថា ការ​ផលិត​ព័ត៌មាន​ដែលមានគុណភាព​គឺព័ត៌មាន​ដែល​​គោរព​វិជ្ជាជីវៈ និង​​ដែល​ផុ្តល់​ប្រយោជន៍​ដល់​អ្នក​អាន។

លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃសមាគមមី​ក្រូហិរញ្ញវត្ថុកម្ពុជាបាន​លើក​ឡើង​ថា ​សារព័ត៌មាន​ពិតជាមាន​តួនាទីយ៉ាងសំខាន់​ក្នុងដំណើរជីវិតរស់​នៅប្រចាំថ្ងៃ​មិនអាចខ្វះ​បាន ក្នុងការ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សេដ្ឋកិច្ច សង្គម តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានាទាំង Online និង Offline។

ទន្ទឹមនឹងនេះ តួនាទីនៃសារព័ត៌មានក្នុងវិស័យហិរញ្ញវត្ថុ រឹតតែមាន​សារៈសំខាន់​មិនអាច​កាត់ផ្តាច់​បាន​ព្រោះ​សារព័ត៌មាន​គឺជាយន្តការ និងជាច្រក​ដ៏សំខាន់​សម្រាប់វិស័យហិរញ្ញវត្ថុ ក្នុង​ការ​បញ្ជូនសារ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​ការ​យល់ដឹង​លើវិស័យ​ហិរញ្ញវត្ថុឱ្យ​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាជន​កម្ពុជា​នៅទូទាំង​ប្រទេស ក្នុង​គោលដៅ​ធានា​ឱ្យ​បាន​ស្ថិរភាព និង​និរន្តរភាព​របស់​វិស័យ ក៏ដូចជា​ការ​កសាង​ទំនុក​ចិត្តក្នុង​ចំណោម​សាធារណៈ​ជន​ផង​ដែរ។

​វគ្គបណ្តុះបណ្តាលមូលដ្ឋាន​គ្រឹះនៃ​វិស័យធនាគារ​ ហិរញ្ញវត្ថុ​ និង​​ធានារ៉ាប់រ៉ង ​រៀបចំ​ឡើង​ដោយ​សមាគម​ធនាគារ និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ រួម​ទាំង​​ក្លិប​អ្នក​កាសែត​មាន​​រយៈពេល​មួយ​ខែ។

កម្មវិធី​បណ្តុះបណ្តាល​ចែកចេញជា ០២ក្រុម (វគ្គសម្រាប់ការីនិពន្ធ និងអ្នកសារព័ត៌មាន)។ សម្រាប់អ្នកសារព័ត៌មាន វគ្គបណ្តុះបណ្តាលមានរយៈពេល ៦ វគ្គ គ្របដណ្តប់​លើការយល់ដឹង​ជា​មូលដ្ឋានគ្រឹះអំពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង។ វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើអ្នកសារព័ត៌មានដែលមានជំនាញ​ក្នុងការសរសេរអត្ថបទសេដ្ឋកិច្ច នយោបាយ សិទ្ធិមនុស្ស និងសង្គម។

ដោយ​ឡែក​វគ្គ​សម្រាប់ការីនិពន្ធ​ផ្ដល់វគ្គបណ្តុះបណ្តាលរយៈពេល ០៤ វគ្គ​ ដោយ​ផ្តោតស៊ី​ជម្រៅលើវិស័យ​ហិរញ្ញវត្ថុ ក៏ដូចជាស្ថានភាពបច្ចុប្បន្ននៃច្បាប់និង​បទប្បញ្ញត្តិ​សម្រាប់វិស័យហិរញ្ញវត្ថុ។

ក្រោយ​បញ្ចប់​វគ្គសិក្សា សិក្ខាកាមទាំង​អស់​ក៏​បាន​​ចុះទៅ​ទស្សនកិច្ចសិក្សា ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​ហិរញ្ញត្ថុនៅ​ជនបទ ក្រោម​ការ​រៀបចំ​សម្របសម្រួល​ពី​សមាគម​ធនាគារនៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា សមាគម​ធានារ៉ាប់រង​កម្ពុជា និង​ក្លិបអ្នកកាសែតកម្ពុជា។

ដំណើរ​ទស្សនកិច្ច​នេះ​គោល​បំណង​ដើម្បី​​នាំ​អ្នក​ព័ត៌មាន​​ផ្សារ​ភ្ជាប់ទៅ​ប្រភព​​ដែលធ្វើការពាក់ព័ន្ធ​​លើ​វិស័យ​ហិរញ្ញវត្ថុ​ រួមទាំង​មាន​ឱកាស​បាន​ជួប​ជាមួយ​​អ្នក​ប្រើប្រាស់​សេវា​ឥណទាន ដើម្បី​ស្វែងយល់​រូម​គ្នា​ចូលរួមដោះស្រាយបញ្ហាប្រឈមនានា។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម