ព័ត៌មានជាតិ
បណ្ឌិត សុខ ទូច ៖ ជាមន្រ្តីស្រាវជ្រាវ ត្រូវធ្វើអ្វីសម្រាប់សង្គម ទោះគេមើលមិនឃើញក៏ដោយ
ក្នុងកម្មវិធីបង្ហាញពីសមិទ្ធផលការងារ៥ឆ្នាំ របស់វិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៤ ធ្នូ ម្សិលមិញនេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជំរុញឱ្យមន្ត្រីរាជបណ្ឌិត្យសភា ធ្វើការស្រាវជ្រាវឱ្យបានច្រើន បើទោះជាមិនមានអ្នកណាមើលឃើញពីកិច្ចខិតខំ ដើម្បីសង្គមជាតិនេះក៏ដោយ។

ក្នុងនាមប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតស្នើឱ្យមន្ត្រីរបស់ខ្លួន កុំគិតថា ទាល់បានតែបានលុយ ទើបស្រាវជ្រាវនោះ ព្រោះនេះជាតួនាទីរបស់មន្ត្រីរាជបណ្ឌិត្យសភាដែលត្រូវធ្វើ ដើម្បីជួយសង្គម។ លោកថា “ត្រូវចាំយើងជាមន្ត្រីស្រាវជ្រាវ បើគ្មានការស្រាវជ្រាវ មិនមែនជាមន្ត្រីរបស់រាជបណ្ឌិត្យសភាទេ ត្រូវអាណិតប្រជាជន ដែលខំបង់ពន្ធ ដើម្បីឱ្យប្រាក់ខែមកយើង”។
លោកបណ្ឌិតបានស្នើមន្ត្រីរបស់ខ្លួន បន្តសកម្មនឹងការងារស្រាវជ្រាវនេះបន្ថែមទៀត និងលើកទឹកចិត្តដល់មន្ត្រីគ្រប់រូប កុំតូចចិត្ត ត្រូវធ្វើអ្វីសម្រាប់សង្គមនេះ ទោះបីជាអ្នកណាមើលមិនឃើញក៏ដោយ ប៉ុន្តែខ្លួនយើងជាអ្នកដឹង។ លោកក៏បានបង្ហាញជំហរយ៉ាងមោះមុតដែរថា “ខ្ញុំអត់សង្ឃឹមអ្នកណាមកឱ្យតម្លៃខ្ញុំទេ សំខាន់ខ្ញុំធ្វើអ្វីសម្រាប់សង្គមនេះ”។
ការដាក់សំណើឱ្យមន្ត្រីរបស់ខ្លួនសកម្មនឹងការស្រាវជ្រាវនេះ គឺបន្ទាប់ពីថ្មីៗនេះ ប្រធានរាជបណ្ឌិត្យសភារូបនេះ បានលាតត្រដាងពីមន្រ្តីខ្លះ នៅរាជបណ្ឌិត្យសភា អាងតែទទួលប្រាក់ខែតាមប្រព័ន្ធតាមធនាគារ គឺមិនសូវ ជាទៅបំពេញការងារនោះទេ។ លោកមានបំណងដាក់សំណើទៅរដ្ឋាភិបាលក្នុងអាណត្តិក្រោយ ឱ្យប្តូរការបើកប្រាក់ខែជូនដល់មន្ត្រីនៅរាជបណ្ឌិត្យសភាតាមប្រព័ន្ធអនឡាញ មកបើកប្រាក់ខែ តាមទម្លាប់ចាស់វិញ (បើកផ្ទាល់ដៃ)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២៣ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២៣ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


