កីឡា
តើអាហ្សង់ទីន កំពុងដើរជាន់ដាន អេស្ប៉ាញ កាលពី១២ឆ្នាំមុន មែនឬទេ?
អ្នកស្នេហាវិស័យកីឡាបាល់ទាត់ប្រហែលជាមិនទាន់ភ្លេចទេ ចំពោះព្រឹត្តិការណ៍ World Cup 2010 នៅប្រទេសអាហ្វិ្រកខាងត្បូង ដែលក្រុមគោជល់ អេស្ប៉ាញ គឺជាម្ចាស់ជើងឯក។

កាលនោះ អេស្ប៉ាញ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនមិនបានល្អឡើយ ដោយប្រកួតចាញ់ស្វីស ១-០ ក្នុងជំនួបបើកឆាកពូល H។
ប៉ុន្តែនៅការប្រកួតទី២ អេស្ប៉ាញ បានស្តារដើមមកវិញ ដោយយកឈ្នះ ហុងឌូរ៉ាស ២-០ ហើយប្រកួតទី៣ ឈ្នះឈីលី ២-១ ឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។

នៅវគ្គនេះ អេស្ប៉ាញ បានយកឈ្នះព័រទុយហ្គាល់ ១-០ ហើយបន្តយកឈ្នះ ប៉ារ៉ាហ្គាយ ១-០ ទៀតនៅវគ្គ៨ក្រុមចុងក្រោយ។
នៅវគ្គ Semi Final អេស្ប៉ាញ យកឈ្នះអាល្លឺម៉ង់ ហើយទីបំផុត យកឈ្នះ ហូឡង់ ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាជើងឯកបាល់ទាត់ពិភពលោកឆ្នាំ២០១០។

ដំណើររឿងដូចគ្នានេះ បានកើតឡើងលើក្រុមអាហ្សង់ទីនក្នុងឆ្នាំ២០២២។
អាហ្សង់ទីន បានបើកឆាកពូល C ចាញ់ អារ៉ាប៊ីសាអូឌីត ២-១ ពោលគឺប្រកួតដំបូងរបស់អាហ្សង់ទីនក្នុងឆ្នាំ២០២២ នេះ បានទទួលបរាជ័យ ដូចអេស្ប៉ាញ កាលពីឆ្នាំ២០១០ដែរ។

ប្រកួតទី២របស់អាហ្សង់ទីន បានយកឈ្នះម៉ិកស៊ិក ២-០ និងប្រកួតទី៣ យកឈ្នះ ប៉ូឡូញ ២-០។
ឡើងដល់វគ្គ១៦ក្រុមចុងក្រោយ អាហ្សង់ទីន យកឈ្នះ អូស្រ្តាលី ២-០ ហើយនៅវគ្គ៨ក្រុមចុងក្រោយ បន្តយកឈ្នះ ហូឡង់ ដោយបាល់ប៉េណាល់ទី ៤-៣ ក្រោយលេង៩០នាទី ស្មើគ្នា ២-២។

មកដល់វគ្គ Semi Final អាហ្សង់ទីន បានបំបាក់ ក្រូអាត ៣-០ ហើយនៅវគ្គផ្តាច់ព្រ័ត្រយប់ ត្រូវប៉ះជាមួយក្រុមការពារជើងឯក បារាំង។
ដូច្នេះ តើ អាហ្សង់ទីន អាចដើរជាន់ដាន អេស្ប៉ាញ ដែរឬទេ?
អត្ថបទ៖ Vann Vann
ចុចអាន៖ Messi បង្កើតកំណត់ត្រាអស្ចារ្យយ៉ាងច្រើន ត្រឹមមួយប្រកួតជាមួយក្រូអាត
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


