ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ បិទដែនអាកាស មិនឲ្យលោក ត្រាំ យកប្រើដើម្បីវាយអ៊ីរ៉ង់ ឡើយ
អេស្ប៉ាញ នៅតែប្រកាន់ជំហរម៉ឺងម៉ាត់ប្រឆាំងការចូលពាក់ព័ន្ធជាមួយអាមេរិកក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយឥឡូវថែមទាំងប្រកាសក្តែងៗថា ប្រទេសនេះមិនអនុញ្ញាតឲ្យលោក ដូណាល់ ត្រាំ ប្រើដែនអាកាសរបស់ខ្លួន ក្នុងប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់ឡើយ។

នេះគឺជាការបញ្ជាក់ច្បាស់ៗពីសំណាក់រដ្ឋមន្ត្រីការពារជាតិ លោកស្រី Margarita Robles កាលពីថ្ងៃចន្ទទី៣០ខែមីនាឆ្នាំ២០២៦ និងត្រូវបានផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងប្រាប់ក្រុមអ្នកកាសែតក្នុងទីក្រុងម៉ាឌ្រីដ លោកស្រី Robles និយាយថា៖ «រឿងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ជូនដល់កងទ័ពនិងកម្លាំងសហរដ្ឋអាមេរិក តាំងពីដំបូងមកម៉្លេះ។ ហេតុដូច្នេះហើយ ទាំងមូលដ្ឋានទ័ពក៏មិនត្រូវបានអនុញ្ញាត ហើយសូម្បីតែការប្រើប្រាស់លំហអាកាសរបស់ប្រទេសអេស្ប៉ាញ ក៏មិនត្រូវបានអនុញ្ញាតសម្រាប់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះដែរ។ ខ្ញុំគិតថាគ្រប់គ្នាបានដឹងពីជំហររបស់អេស្ប៉ាញរួចហើយ»។
ស្របពេលជាមួយគ្នានោះដែរ លោកស្រី Robles បានហៅសង្គ្រាមលើអ៊ីរ៉ង់ថា ជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌ខ្លាំងណាស់។

តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ាដំបូងមកម្ល៉េះ អេស្ប៉ាញបានបង្ហាញដោយចំហថា ខ្លួនប្រឆាំងនឹងលោក ត្រាំ ដោយមិនព្រមអនុញ្ញាតឲ្យអាមេរិក ប្រើមូលដ្ឋានទ័ពរបស់ខ្លួនឡើយ។
នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez ថ្លែងថា ប្រទេសលោកនឹងមិន រួមគំនិតក្នុងរឿងដែលអាក្រក់សម្រាប់ពិភពលោក ជុំវិញសំណើរបស់អាមេរិក ប្រើមូលដ្ឋានទ័ពដើម្បីវាយប្រហារអ៊ីរ៉ង់។
រឿងនេះធ្វើឲ្យលោកត្រាំក្តៅស្លឹកត្រចៀក ឈានដល់ការគំរាមផ្តាច់រាល់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ ទាំងដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹងស្រាប់ទៅហើយ ជាពិសេសបន្ទាប់ពីអេស្ប៉ាញ ជំទាស់ទៅនឹងលោក ត្រាំ ដែលទាមទារឲ្យសម្ព័ន្ធមិត្តណាតូ បង្កើនថ្លៃចំណាយលើវិស័យការពារជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


