ព័ត៌មានអន្ដរជាតិ
បាតុកម្មទ្រង់ទ្រាយធំប្រឆាំងអង្គការណាតូ ផ្ទុះឡើងក្នុងទីក្រុង ប៉ារីស
ហ្វូងបាតុករ បានប្រមូលផ្តុំគ្នាតាមដងផ្លូវនៃទីក្រុងប៉ារីសកាលពីចុងសប្តាហ៍ ដើម្បីតវ៉ាចំពោះគោលនយោបាយរបស់ប្រទេសបារាំង លើប្រទេសរុស្ស៊ី និងសមាជិកភាពអង្គការណាតូរបស់ប្រទេសនេះ។
ការជួបជុំទ្រង់ទ្រាយធំនេះ ត្រូវបានរៀបចំឡើងដោយគណបក្សស្តាំនិយម Les Patriotes (The Patriots) ដែលដឹកនាំដោយលោក Florian Philippot ជាអតីតអនុប្រធាននៃគណបក្ស National Rally របស់លោកស្រី Marine Le Pen។
លោក Philippot បានរៀបចំការតវ៉ាដែលត្រូវបានគេហៅថា “ការតស៊ូ” ចាប់តាំងពីរដូវស្លឹកឈើជ្រុះមក ដោយទាមទារឲ្យប្រទេសបារាំង ចាកចេញពីអង្គការណាតូ និងសហភាពអឺរ៉ុប ក៏ដូចជាការរិះគន់គោលនយោបាយសេដ្ឋកិច្ច និងការបរទេសរបស់លោកប្រធានាធិបតី Emmanuel Macron ផងដែរ។
កាលពីថ្ងៃអាទិត្យទី១៨ខែធ្នូ ក្រុមបាតុករត្រូវបានគេឃើញកាន់បដា និងស្លាកដែលសរសេរថា “បារាំងត្រូវតែចាកចេញពីណាតូ”, “ប្តឹងចោទប្រកាន់ Macron” និង “ការតស៊ូ!”។ ពួកគេក៏ត្រូវបានគេឃើញគ្រវីទង់ជាតិរបស់ប្រទេសបារាំងផងដែរ ហើយស្រែកថា “Ursula បិទមាត់!” ដែលនេះចង់សំដៅទៅប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen។
ការតវ៉ាដែលលោក Philippot ផ្ទាល់បានចូលរួម គឺបង្កឡើងជាពិសេសដោយតម្លៃថាមពលហក់ឡើងខ្ពស់ ដែលបង្ខំឲ្យអាជីវកម្មខ្នាតតូចនៅទូទាំងប្រទេសបារាំងត្រូវបិទទ្វារ។ លោកនិយាយថា “យើងត្រូវតែបញ្ឈប់ការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ពីព្រោះវាមិនបម្រើសន្តិភាពនៅទីនោះទេ ប៉ុន្តែនាំមកនូវទុក្ខវេទនានៅទីនេះ”។
ការតវ៉ាក៏កើតឡើងផងដែរ នៅក្នុងប្រទេសបែលហ្ស៊ិក ដោយនៅទីនោះមានផ្ទុះបាតុកម្មដ៏ធំ ដែលមានការចូលរួមពីសំណាក់មនុស្សជាង១៦០០០ នាក់នៅទីក្រុងព្រុចសែលកាលពីដើមសប្តាហ៍នេះ។ មនុស្សរាប់ពាន់នាក់បានដើរតាមដងផ្លូវក្នុងរដ្ឋធានីបែលហ្ស៊ិកកាលពីថ្ងៃសុក្រ ទាមទារឲ្យមានការទប់ស្កាត់តម្លៃថាមពលកើនឡើង និងស្នើសុំប្រាក់ខែកាន់តែល្អប្រសើរ ចំពេលអតិផរណាខ្ពស់នៅក្នុងប្រទេសបែលហ្ស៊ិក និងសហភាពអឺរ៉ុប។
តម្លៃហ្គាស និងអគ្គិសនី បានហក់ឡើងខ្លាំងនៅអឺរ៉ុប ដោយសារភាពតានតឹងផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយវិបត្តិជំងឺកូវីដ១៩ ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងដោយការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើទីក្រុងមូស្គូជុំវិញជម្លោះនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ប្តេជ្ញាផ្តល់អាវុធបន្ថែម និងជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពល អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


