សេដ្ឋកិច្ច
គម្រោងសាងសង់ពុទ្ធបដិមាកម្ពស់ជាង ១០០ ម៉ែត្រ លើខ្នងភ្នំបូកគោចំណាយថវិកាខ្ទង់ ៣០-៤០ លានដុល្លារ
ព្រះពុទ្ធបដិមា កម្ពស់ ១០៨ ម៉ែត្រ នឹងចាប់ផ្ដើមរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នៅថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ នៅលើខ្នងភ្នំបូកគោ ក្នុងឧទ្យានជាតិព្រះមុនីវង្ស«បូកគោក» ខេត្តកំពត។

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់រៀបចំឡើងក្រោមអធិបតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅវេលាម៉ោង ៩ ព្រឹក។
គម្រោងសាងសង់ពុទ្ធបដិមាត្រូវបានផ្ដួចផ្ដើមគំនិតដោយក្រុមហ៊ុន សុខាអូតែល របស់អ្នកឧកញ៉ា សុខ គង់ដែលគ្រោងចំណាយថវិកាប្រមាណ ៣០-៤០ លានដុល្លារដើម្បីបម្រើជាទីសក្ការៈបូជាសម្រាប់ប្រជាជនកម្ពុជា និងការអភិវឌ្ឍទេសចរណ៍វប្បធម៌ នៅក្រុងបូកគោ៕



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


