ព័ត៌មានជាតិ
ព្រះបដិមាស្ពាន់ ក្នុងព្រលានយន្តហោះអន្តរជាតិតេជោមានកម្ពស់ ៩ ម៉ែត្រ ព្រះភ្នែនប្រទានពរ
ព្រះបដិមាស្ពាន់ ដែលត្រៀមដាក់តម្កល់នៅក្នុងព្រលានយន្តហោះអន្តរជាតិតេជោ នឹងលេចចេញជារូបរាងឆាប់ៗ ខណៈបានរៀបចំពិធីសិតរួចរាល់ហើយ ដែលមានរចនាបថទ្រង់ព្រះភ្នែនប្រទានពរ។

ពិធីសិតព្រះបដិមា បានរៀបចំឡើង នៅព្រឹកថ្ងៃទី ០៩ ខែមិថុនា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមព្រះរាជាធិបតី របស់សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ កម្ពុជា និងជាព្រះចៅអធិការវត្តចំពុះក្អែក និងថ្នាក់ដឹកនាំក្រុមហ៊ុនកាណាឌីយ៉ា។
ពុទ្ធបដិមាស្ពាន់មានកម្ពស់ ៩ ម៉ែត្រ និងទម្ងន់ ៩ តោន មានរចនាបថទ្រង់ព្រះភ្នែនប្រទានពរ ដែលបង្ហាញពីការលើកតម្តើងព្រះពុទ្ធសាសនា ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន CAIC បានប្រាប់ឱ្យដឹងថា រូបសំណាកព្រះពុទ្ធរូបធំជាងគេនៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបានឆ្លងកាត់ការសម្រេចពីក្រសួងធម្មការ មុននឹងសាងសង់ និងការចូលរួមសម្រេចពីសម្ដេចសង្ឃ ៧ អង្គ។
លោកប្រាប់ថា នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ មានសុទ្ធសឹងជារូបសំណាកពាក់ព័ន្ធនឹងព្រពៃណី សាសនា វប្បធម៌ខ្មែរ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


