ព័ត៌មានជាតិ
បដិមាលោកតាក្រហម «ក» ទម្ងន់ជិត១០តោន ត្រូវបានដង្ហែទៅតម្កល់នៅភ្នំទឹកខួប ដើម្បីបន់ស្រន់តាមជំនឿប្រជាពលរដ្ឋ
រដ្ឋបាលស្រុកកែវសីមា បានរៀបចំពិធីដង្ហែរូបសំណាកលោកតា ក្រហម «ក» ដើម្បីយកទៅតម្កល់នៅភ្នំទឹកខួប ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងគោលបំណងធ្វើការបន់ស្រន់សុំសុខសប្បាយ តាមជំនឿរបស់បងប្អូនប្រជាពលរដ្ឋ។ រូបសំណាកនេះក៏ជានិមិត្តរូបតំណាងឲ្យរដ្ឋបាលស្រុកកែវសីមាផងដែរ។

ពិធីដង្ហែនេះបានប្រារព្ធឡើងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមយ៉ាងអធិកអធមពីសំណាក់អាជ្ញាធរស្រុក មន្ត្រីកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកតា លោកយាយ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
លោក សាន គឹមអ៊ាប អភិបាលស្រុកកែវសីមា ដែលបានចូលរួមក្នុងពិធីនេះ បានមានប្រសាសន៍ថា រូបសំណាកលោកតាត្រូវបានដាប់ឆ្លាក់ពីថ្មភ្នំសុទ្ធ នៅខេត្តកំពង់ធំ មានកម្ពស់ ៣ ម៉ែត្រ ទម្ងន់ជាង ៨ តោន ហើយបានចំណាយថវិកាទិញប្រហែល ៩,០០០ ដុល្លារអាមេរិក។

លោកបានបញ្ជាក់បន្ថែមថា៖ «នៅថ្ងៃនេះ យើងគ្រាន់តែដង្ហែរូបលោកតា ដើម្បីយកទៅតម្កល់នៅទីតាំងដែលបានគ្រោងទុកជាមុនសិនប៉ុណ្ណោះ។ ចំណែកថ្ងៃទី១០ ខែមេសា នឹងមានពិធីអភិសេកតាមប្រពៃណី ក្រោមវត្តមានអភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន»៕
អត្ថបទ៖ រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


