ព័ត៌មានអន្ដរជាតិ
ឡាវ ជីកកាយឃើញព្រះពុទ្ធបដិមាជាច្រើនអង្គ នៅច្រាំងទន្លេមេគង្គ
ទំព័រសិល្បៈ និងវប្បធម៌នៃប្រទេសឡាវ (Art and Culture of Laos ) បានរាយការណ៍កាលពីថ្ងៃទី ១៧ ខែមីនា ថា នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ ព្រះពុទ្ធបដិមាបុរាណមួយរូបពីសម័យសុវណ្ណខុមខម ត្រូវបានគេជីកកាកាយឃើញនៅមាត់ច្រាំងទន្លេមេគង្គ ស្ថិតក្នុងភូមិ Ton Phueng Yai ឃុំ Muang Ton Phueng ស្រុក Bo Kaeo ដែលកៀកនឹងស្រុក Chiang Saen ខេត្ត Chiang Rai ប្រទេសថៃ។
ទំព័រដដែលថែមទាំងបញ្ចាក់ទៀតថា សម័យសុវណ្ណខុមខម គឺជាឈ្មោះនៃនគរបុរាណមួយនៅតាមដងទន្លេមេគង្គ។ វាទាក់ទងនឹងប្រវត្តិសាស្ត្រថៃ និងឡាវ មានទីតាំងនៅក្នុងតំបន់ ស្រុក Ton Phueng នៃប្រទេសថៃ និង Muang Ton Phueng នៃប្រទេសឡាវ។ សព្វថ្ងៃនេះ នៅតំបន់ក្រុងទនភឿង នៅមានទីតាំងបុរាណជាច្រើនដែលគេជឿថាជាដាននៃទីក្រុងសុវណ្ណខុមខម ដែលត្រូវបានបាត់បង់រាប់រយឆ្នាំ ហើយផ្នែកខ្លះបានបាត់ទៅក្នុងទន្លេមេគង្គ។

វត្ថុដែលបានរកឃើញក្នុងថ្ងៃប្រទះឃើញរួមមាន៖ ១.ព្រះកេសព្រះពុទ្ធអង្គធំធ្វើអំពីលង្ហិន ២.ព្រះពុទ្ធរូបតូចមួយអង្គ រកឃើញត្រឹមតែព្រះកាយប៉ុណ្ណោះ។ ក្រោយមក គេបានរកឃើញព្រះពុទ្ធបដិមាមួយអង្គទៀត នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៤ និងមានទទឹង ៨៨ សង្ទីម៉ែត្រ ដែលមានលក្ខណៈពេញលេញជាព្រះពុទ្ធដ៏ស្រស់ស្អាត និងល្អឥតខ្ចោះ និងត្រូវបានគេដាក់ឈ្មោះថា “ព្រះអម្ចាស់នៃសំរិទ្ធមាស”។

ក្រោយមកក្នុងពេលតែមួយ ព្រះពុទ្ធមួយអង្គទៀតក៏ត្រូវបានលើកឡើងពីទន្លេមេគង្គ ខណៈមួយអង្គនេះមើលទៅល្អឥតខ្ចោះ ប៉ុន្តែមានទំហំតូចជាងទើបគេហៅ “ព្រះចៅចក្រី សំផៅខាម” ត្រូវបានរកឃើញនៅវេលាម៉ោង ៤ រសៀល ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤។ ប្រជាជននៅទីនោះជឿថា ការរកឃើញព្រះពុទ្ធរូបនេះនឹងនាំមកនូវភាពរុងរឿងដល់ប្រទេសជាតិផងដែរ។
លើសពីនេះទៀតដែរ នៅមុនម៉ោងប្រហែល៥ល្ងាច ថ្ងៃទី១៦ ខែមីនា គេនៅតែប្រទះឃើញព្រះពុទ្ធរូបមួយទៀត។ ប៉ុន្តែគ្មានព្រះកេសទេដោយមានទទឹងភ្លៅប្រវែង ៤០ អ៊ីញ អាចជាសពព្រះសិរសារបស់ព្រះពុទ្ធដែលគេរកឃើញនៅថ្ងៃទី ១១ មីនា ។

យ៉ាងណាមិញ បន្ទាប់ពីជីករកឃើះព្រះពុទ្ធបដិមាជាច្រើនអង្គរួចរាល់ ទំព័រ Art and Culture of Laos បានរាយការណ៍ថា កន្លែងនេះគឺជាទីក្រុងចាស់ និងជាប្រាសាទបុរាណដ៏សំខាន់ និងពិសិដ្ឋក្នុងសម័យសុវណ្ណខុមខម។ របកគំហើញនេះត្រូវបានគេចាត់ទុកថាជារឿងល្អសម្រាប់ពុទ្ធសាសនា និងភូមិឃុំ។ ជាពិសេស តំបន់នេះត្រូវបានមន្ត្រីពីភូមិ ក្រុង និងស្រុក ការការពារនិងថែទាំត្រូវបានរៀបចំ ២៤ ម៉ោងក្នុងមួយថ្ងៃ ដើម្បីបង្កើនសុវត្ថិភាព និងរក្សាសន្តិភាព និងសណ្តាប់ធ្នាប់យ៉ាងតឹងរ៉ឹងបំផុតផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មីយ៉ាន់ម៉ា គ្រោងភ្ជាប់ជើងហោះហើរត្រង់មកកាន់ទីក្រុង ឡាវ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


