Connect with us

សេដ្ឋកិច្ច

គ្រាន់តែ ចិន ដកការរឹតត្បិតកូវីដ តម្លៃប្រេងសកលហក់ឡើងភ្លាម

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៧ខែធ្នូ តម្លៃប្រេងសកល បានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៣សប្តាហ៍ ខណៈប្រទេសនាំចូលប្រេងឆៅធំបំផុតរបស់ពិភពលោកគឺ ចិន បានប្រកាសបញ្ចប់វិធានការរឹតត្បិតកូវីដដ៏តឹងរ៉ឹងបំផុតរបស់ខ្លួន ដែលជាហេតុជំរុញឲ្យមានការងើបឡើងវិញនៃតម្រូវការប្រេងឥន្ធនៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រេងឆៅម៉ាក Brent បានកើនឡើង ០,៥៥% ពោលគឺឡើងដល់តម្លៃ ៨៤.៣៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើងដល់៨០ដុល្លារ។ ម៉ាកទាំងពីរនេះ បានឡើងដល់តម្លៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៥ខែធ្នូមក។

ការឡើងថ្លៃនេះ កើតឡើងចំពេលគណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទទី២៦ខែធ្នូថា ខ្លួននឹងបញ្ឈប់ការតម្រូវឲ្យអ្នកដំណើរចូលប្រទេស ធ្វើចត្តាឡីស័ក ដោយចាប់ផ្តើមពីថ្ងៃទី៨ខែមករាទៅ។

លោក Naeem Aslam ប្រធានអ្នកវិភាគទីផ្សារប្រចាំក្រុមហ៊ុន Avatrade ត្រូវបានដកស្រង់សម្តីដោយ Reuters ថា “នេះគឺជាអ្វីដែលពាណិជ្ជករ និងអ្នកវិនិយោគ គិតទុកជាមុន”។

អ្នកជំនាញក៏និយាយផងដែរថា ក្តីបារម្ភលើការកាត់បន្ថយផលិតកម្មប្រេងដោយប្រទេសរុស្ស៊ី និងក្តីព្រួយបារម្ភលើការរំខានការផ្គត់ផ្គង់នៅក្នុងសហរដ្ឋអាមេរិក ដោយសារព្យុះព្រិល ក៏កំពុងជំរុញឲ្យតម្លៃប្រេងឡើងថ្លៃផងដែរ។

ទីក្រុងមូស្គូ អាចនឹងកាត់បន្ថយទិន្នផលប្រេងពី ៥០០ ០០០ទៅ ៧០០ ០០០បារ៉ែលក្នុងមួយថ្ងៃនៅដើមឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងការកំណត់តម្លៃរបស់លោកខាងលិច។

រុស្ស៊ីគឺជាប្រទេសផលិតប្រេងធំលំដាប់ទីបីរបស់ពិភពលោក ហើយការកាត់បន្ថយនេះ គឺស្មើនឹងប្រហែល ៥ទៅ៦% នៃទិន្នផលប្រចាំថ្ងៃរបស់ប្រទេស។ រឿងនេះ អាចរឹតបន្តឹងទីផ្សារថាមពលពិភពលោក ខណៈតម្រូវការនៅក្នុងប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ប្រកាសឈប់ធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរបរទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទី មុន

មេក្រុមហ៊ុនអចលនទ្រព្យ វៀតណាម អង្វរតុលាការបន្ថយទោស ក្រោយបោកលុយ ៣៤៩ លានដុល្លារ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវជាតិលេខ ៣១ សាងសង់​សម្រេចមុនផែនការមួយ​ឆ្នាំ មន្រ្តីធានា​មាន​ស្តង់ដាគុណភាពខ្ពស់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នកដាំ​ទុរេន​នៅ ថៃ ត្អូញសឹងគ្រប់គ្នា ខណៈរលក​កម្ដៅនៅតែ​វាយ​លុកឥតឈប់

ព័ត៌មានជាតិ២ ម៉ោង មុន

​​ស្រុក​ចំនួន ៣ ក្នុង​ខេត្តបាត់ដំបងមាន​ប្រភពទឹកធម្មជាតិ​ទាក់ទាញទេសចរច្រើនជាងគេ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជុំវិញអាងកំពីងពួយនៅតែបន្តបូមទឹកចេញពីអាងដើម្បីស្រោចស្រពស្រូវប្រាំង ទោះបីមានការហាមឃាត់ពីមន្ត្រីជំនាញ

Sokha Hotels

ព័ត៌មានពេញនិយម