ព័ត៌មានជាតិ
ច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលមានអគ្គិភ័យអាចប្រឈមគ្រោះថ្នាក់ដល់អ្នកដំណើរ គណៈកម្មការច្រកទ្វារសម្រេចឲ្យភ្ញៀវចេញចូលតាមផ្លូវវាង
ប៉ោយប៉ែត ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតអោយ បើកដំណើរការអោយភ្ញៀវជាតិនិងអន្តរជាតិឆ្លងកាត់ទៅមកធម្មតាដោយថ្មើរជើងតាមផ្លូវវាងចូលច្រកខាងកម្ពុជា តែចំពោះរថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវបានអោយចរាចរណ៍តាមច្រកអន្តរជាតិស្ទឹងបត់វិញចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

តាមការអោយដឹងពីលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយ ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែតបានអោយអ្នកសារព័ត៌មានដឹងថា ក្រោយពីគ្រោះមហន្តរាយអគ្គីភ័យឆាបឆេះអគារកាស៊ីណូ ក្រុងប៉ោយប៉ែតមានអ្នក ស្លាប់និងរងការខូចខាតអគារកាស៊ីណូ ដែលជាផ្លូវចូលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតប្រឈមមិនអាចចរាចរបានអាចគ្រោះថ្នាក់ដល់អ្នកដំណើរឆ្លងកាត់គណៈកម្មការ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសម្រេចអោយភ្ញៀវចេញចូល តាមផ្លូវវាងមិនអោយឆ្លងកាត់ផ្លូវពីរង្វង់មូលទៅច្រកទ្វារតាមផ្លូវឆ្លងកាត់រង្វង់មូលទៅច្រកទ្វារការពារសុវត្ថិភាពអ្នក ចេញ.ចូលនិងឆ្លងកាត់។

លោកបានបញ្ជាក់ថា រថយន្តដឹកទំនិញក្រោយ អគ្គីភ័យឆាបឆេះត្រូវបានអាជ្ញាធរជាប់ ជាយដែនឯកភាពគ្នានិងការណែនាំពី រាជរដ្ឋាភិបាលកម្ពុជា-ថៃបានបង្វែររថយន្តដឹកទំនិញចេញ ចូលតាមច្រកទ្វារ អន្តរជាតិស្ទឹងបត់ដែលស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលត្រូវបានដំណើរការនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២តទៅ។

ដោយឡែកចំពោះភ្ញៀវជាតិអន្តរជាតិ ដែលចេញ.ចូលឆ្លងកាត់ដំណើរការធម្មតាតែឲ្យធ្វើដំណើរ តាមផ្លូវវាងជាបណ្ដោះអាសន្នដោយរង់ចាំការរៀបចំសណ្តាប់ធ្នាប់នៅចំណុចដែលអគារកាស៊ីណូឆេះនិងស្ពានឆ្លងផ្លូវមានសណ្តាប់ធ្នាប់ល្អ ទើបអោយចេញចូលជាធម្មតា៕
ដោយ ៖ អពៅ









-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


