ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ចអគ្គស្នងការ បន្តបង្រ្កាបទីតាំងលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញក្នុងក្រុងប៉ោយប៉ែត
ទីតាំងអាគារមួយកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្រ្កាបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ និង ឃាត់ខ្លួនមនុស្សប្រុសស្រីមួយចំនួន រួមទាំងវត្ថុសម្រាប់ប្រព្រឹត្តបទល្មើស។

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង០០នាទី កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក លន់ សុផាត, លោកឧត្តមសេនីយ៍ឯក សម វណ្ណវិរៈ អគ្គស្នងការរងនគរបាលជាតិ បានសហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្ត និងមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត កងរាជអាវុធហត្ថក្រុងប៉ៅយប៉ែត ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ


ក្នុងការចុះត្រួតពិនិត្យឆែកឆេរទីតាំងពាក់ព័ន្ធការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ នៅចំណុចអគារផ្ទះ៣ល្វែង កំពស់៣ជាន់ មាន ២២បន្ទប់ ដោយជាន់លើមានសម្ភារៈវត្ថុតាងប្រព្រឹត្តិបទល្មើសតាមអនឡាញមួយចំនួនដូចជា ទូរស័ព្ទដៃ កុំព្យូទ័រមួយចំនួន(មិនទាន់រាប់) ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ តាមព័ត៌មានបឋម ក្នុងប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញបានរកឃើញជនបរទេសមួយចំនួន ក្នុងនោះក៏មានស្រ្តីផងដែរ។


បច្ចុប្បន្នជនបរទេសទាំងអស់នោះ កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងបន្តនីតិវីធី។ ដោយឡែកវត្ថុតាងកំពុងដំណើរការរាប់ចំនួន៕



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


