Connect with us

សន្តិសុខសង្គម

ករណីបាញ់គំរាមប្លន់បុគ្គលិកចាក់សាំងនៅក្រុងប៉ោយប៉ែត សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ជាជនជាតិប៉ាគីស្ថានពីរនាក់

បានផុស

នៅ

ក្រុមជនសង្ស័យដែលបើករថយន្ដម៉ាក TOYOTA PRIUS ចូលបាក់គំរាមប្លន់បុគ្គលិកចាក់សាំងក្នុងដេប៉ូសាំង PTT ក្រុងប៉ោយប៉ែត កាលពីវេលាទាបភ្លឺថ្ងៃទី២៧ ខែមេសាកន្លងទៅ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនបាន ២នាក់ ជាជនជាតិប៉ាគីស្ថាន ខណៈម្នាក់ទៀតកំពុងគេចខ្លួន។ ជនសង្ស័យដែលឃាត់ខ្លួនត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីកសាងសំណុំរឿងតាមនីតិវីធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ NOMAN MUHAMMAD ភេទប្រុស អាយុ៣៤ឆ្នាំ និងឈ្មោះ ALI HASSAN ភេទប្រុស អាយុ២៦ឆ្នាំ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនត្រង់ចំណុចផ្លូវទំនប់កប់ស្រូវ​ ភូមិចែងម៉ែង​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

តាមរបាយការណ៍ដដែល ក្រុមជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ពួកខ្លួនមានគ្នាចំនួន៣នាក់ ពិតជាបានធ្វើសកម្មភាពយកអាវុធខ្លីចំនួន១ដើម ភ្ជង់ជនរងគ្រោះយកកាបូបលុយនៅចំណុចដេប៉ូសាំង PTT ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រាកដមែន។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤៖១៧នាទីទាបភ្លឺ ក្រុមជនសង្ស័យបានជិះរថយន្ត១​គ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ផ្លាកលេខ 2BR-8282 បានធ្វើសកម្មភាពយកអាវុធខ្លីភ្ជង់ និងបាញ់គំរាម ហើយឆក់យកកាបូបស្ពាយពីជនរងគ្រោះឈ្មោះ ទូច សុវណ្ណឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ ជាបុគ្គលិកលក់សាំង ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំគ្នាជិះគេចខ្លួនបាត់។

តាមរបាយការណ៍របស់សមត្ថកិច្ច ក្នុងករណីនេះ ជនរងគ្រោះបានបាត់បង់ កាបូបស្ពាយចំនួន១ ក្នុងនោះមានលុយសរុបជិត៣០០០ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម