ជីវិតកម្សាន្ដ
តារាថៃ Tono ប្រកាសកាន់ទុក្ខមរណភាពកីឡាករ បាល់ទាត់ជើងចាស់ Pele
មរណភាពរបស់វីរបុរសបាល់ទាត់ប្រេស៊ីល Pele ក្នុងអាយុ ៨២ ឆ្នាំ បន្ទាប់ពីប្រយុទ្ធនឹងជំងឺមហារីកពោះវៀនធំអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យពិភពលោករំជួលចិត្តនិងប្រកាសកាន់ទុក្ខ។

ដោយឡែកកាលពីពេលថ្មីៗនេះ តារាចម្រៀង និងតារាសម្ដែងថៃដ៏ល្បីល្បាញ Tono Phakin ដែលចូលចិត្តចាប់អារម្មណ៍លើពិភពបាល់ទាត់ រហូតដល់ក្លាយជាកីឡាករបាល់ទាត់អាជីពជាមួយក្រុម Ayutthaya United ជាក្រុមដ៏ល្បីល្បាញក្នុងការប្រកួត M-150 Championship (Thai League 2) បានប្រកាសកាន់ទុក្ខ និងចូលរួមរំលែកទុក្ខនេះជាមួយគ្រួសារនៃសពលើបណ្ដាញសង្គម។

តារាសម្ដែង Tono Phakin បានបង្ហោះរូបភាពរបស់កីឡាករបាល់ទាត់ពិភពលោក ២រូប ជាមួយនឹងសាររំលែកទុក្ខនៅលើ Instagram ផ្ទាល់ខ្លួនថា “Good Bye Legends ការបំផុសគំនិតនៃការនាំមកនូវសុភមង្គលដល់មនុស្ស។ តាមរយៈកាតព្វកិច្ចដែលអ្នកស្រឡាញ់ សម្រាកដោយសន្តិភាព Pele និង Maradona”។

សូមជម្រាបដែរថា ស្តេចបាល់ទាត់ប្រេស៊ីល Edson Arantes do Nascimento ដែលត្រូវបានគេស្គាល់ថា Pele បានទទួលមរណភាពកាលពីថ្ងៃទី ២៩ ខែធ្នូ។ ដំណឹងនៃការស្លាប់របស់កីឡាករជើងចាស់នេះ បានធ្វើឲ្យអ្នកស្រលាញ់បាល់ទាត់ប្រកាស់កាន់ទុក្ខ និងមានការសោកស្ដាយជាខ្លាំងនូវការបាត់បង់រូបលោក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វីរបុរសបាល់ទាត់ Pele ទទួលមរណភាពហើយ
ចុចអាន៖ដឹងទេ កីឡាករបាល់ទាត់រូបណាខ្លះហើយ ឧទ្ទិសដល់មរណភាពរបស់ Pele?
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


