កីឡា
ដឹងទេ កីឡាករបាល់ទាត់រូបណាខ្លះហើយ ឧទ្ទិសដល់មរណភាពរបស់ Pele?
តារាបាល់ទាត់ជាច្រើនរូបបានចូលរួមឧទ្ទិសទៅដល់ស្តេចបាល់ទាត់ប្រេស៊ីល Edson Arantes do Nascimento ដែលត្រូវបានគេស្គាល់ថា Pele បន្ទាប់ពីបានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ ។

Neymar
កីឡាករប្រេស៊ីល Neymar បានចូលរួមឧទ្ទិសដល់វិញ្ញាណក្ខន្ធស្ដេចបាល់ទាត់ Pele និងថែមទាំងនិយាយលើបណ្ដាញ Instagram ថា “Pele បានស្លាប់ទៅហើយក៏ពិតមែន ប៉ុន្តែភាពអច្ឆារិយៈរបស់គាត់នៅតែដក់ជាប់នឹងយើង” ។
Cristiano Ronaldo
Cristiano Ronaldo បាននិយាយថា “Pele នឹងរស់នៅជាមួយការចងចាំរបស់យើងគ្រប់គ្នាដែលស្រលាញ់កីឡាបាល់ទាត់ជារៀងរហូត ។ RIP ស្ដេចបាល់ទាត់ Pele” ។

Messi និង Mbappe
ខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបារាំង Paris Saint-Germain កីឡាករ Lionel Messi និង Kylian Mbappe ក៏បានសម្ដែងការគោរព និងឧទ្ទិសដល់ Pele ផងដែរ ។

Messi និង Mbappe បានបង្ហោះរូបភាពរបស់គាត់ និង Pele ជាមួយនឹងពាក្យថា “ស្តេចបាល់ទាត់បានចាកចេញពីពួកយើងហើយ ប៉ុន្តែកេរដំណែលរបស់គាត់នឹងមិនអាចបំភ្លេចបានឡើយ ។ RIP ស្ដេចបាល់ទាត់ Pele” ។
ក្រៅពីកីឡាករល្បីៗទាំងនេះ ក៏មានកីឡាករ ក៏ដូចជាបុគ្គលមានកេរិ៍្តឈ្មោះផ្សេងទៀតផងដែរចូលរួមឧទ្ទិសដល់វិញ្ញាណក្ខន្ធស្ដេចបាល់ទាត់ Pele ក្នុងនោះមានដូចជា ប្រធាន FIFA លោក Gianni Infantino, អតីតតារាបាល់ទាត់ប្រេស៊ីលឈ្នះ Ronaldo Nazario, ខ្សែប្រយុទ្ធអង់គ្លេស Harry Kane និងខ្សែប្រយុទ្ធ Erling Haaland ជាដើម ។

គួរបញ្ជាក់ថា Pele ដែលជាវីរបុរសបាល់ទាត់ប្រេស៊ីលបានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនៅឯមន្ទីរពេទ្យ Albert Einstein ក្នុងទីក្រុង Sao Paulo បន្ទាប់ពីបានប្រយុទ្ធជាមួយជំងឺមហារីកពោះវៀនធំ ចាប់តាំងពីការពិនិត្យឃើញរោគនៅក្នុងខែកញ្ញាឆ្នាំ ២០២១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky Sports
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


