Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ បង្ហើបថា អាចនឹងលើកលែងទោសឲ្យលោក ហូរ វ៉ាន់ បើព្រមផ្ដាច់ខ្លួនចេញពីបុគ្គលជ្រុលនិយម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា សម្ដេច នឹងទូលថ្វាយព្រះមហាក្សត្រ លើកលែងទោស ដល់យលោក ហូរ វ៉ាន់ អតីតតំណាងរាស្រ្ត​ នៃអតីតគណបក្ស​សង្គ្រោះជាតិ និងអតីតមន្ត្រីគណបក្សប្រឆាំងផ្សេងទៀត ប្រសិនបើពួកគេផ្ដាច់ខ្លួនចេញពីបុគ្គលអ្នកដឹកនាំនយោបាយជ្រុលនិយមម្នាក់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះ​សំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅព្រឹកថ្ងៃទី ១៩ ខែមករានេះ បានថ្លែងដោយឲ្យលោក ហូរ វ៉ាន់ អតីតតំណាងរាស្រ្ត​ នៃអតីតគណបក្ស​សង្គ្រោះជាតិ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដោយសម្ដេចនឹងទូលថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា នៅក្នុងសេចក្ដីថ្លែងការណ៍របស់សម្ដេច កន្លងមក គឺផ្ដោតតែទៅលើការចាត់វិធានការ ទៅលើអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះ ប្រសិនបើផ្ដាច់ខ្លួនចេញពីបុគ្គលម្នាក់នោះ សម្ដេច នឹងទូលថ្វាយព្រះមហាក្សត្រ លើកលែងទោសឲ្យ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ព្រោះសេចក្ដីថ្លែងការណ៍របស់ខ្ញុំ គឺខ្ញុំចាប់អ្នកដឹកនាំនយោបាយជ្រុលនិយមតែម្ដងទេ ក្រៅពីនោះ ផ្ដាច់ខ្លួនចេញមកលើកលែងទោសឲ្យ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម