ព័ត៌មានជាតិ
ប្រមុខរដ្ឋស្ដីទីដាក់ក្ដីរំពឹងលើឯកអគ្គរដ្ឋទូតកូឡុំប៊ី នឹងខិតខំរឹតចំណងមិត្តភាពជាមួយកម្ពុជា
ប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលសារតាំងពីលោកស្រី អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ (Alicia Alejandra Alfaro Castillo) ជាឯកអគ្គរដ្ឋទូតតែងតាំងថ្មីរបស់កូឡុំប៊ីប្រចាំកម្ពុជា។ ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបង្ហាញក្ដីរំពឹងថា ក្នុងអាណត្តិការទូតនេះ លោកស្រីឯកអគ្គរដ្ឋទូតនឹងខិតខំជំរុញនូវចំណងមិត្តភាពរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។

តាមការឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងជំនួបនោះ សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ ក្នុងព្រះបរមនាមរបស់ព្រះករុណាព្រះមហាក្សត្រកម្ពុជា សម្ដេចបានអបអរសាទរចំពោះលោកស្រី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់ប្រទេសកូឡុំប៊ីប្រចាំនៅកម្ពុជា។
សម្ដេចតេជោ សង្ឃឹមថា ក្នុងបេសកកម្មជាឯកអគ្គរដ្ឋទូតនៅកម្ពុជា លោកស្រី អាលីឈៀ អាឡេចាន់ត្រា អាល់ហ្វ្រារូ ខាស់ស្ទីឡូ នឹងខិតខំប្រឹងប្រែងក្នុងការពង្រីកនូវទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរីកចម្រើន។ សម្រាប់សម្ដេចតេជោ ទោះបីជាប្រទេសទាំងពីរមានភូមិសាស្ត្រឆ្ងាយពីគ្នាពិតមែន ក៏ប៉ុន្តែកម្ពុជា និងកូឡុំប៊ី មានទំនាក់ទំនងដ៏យូរអង្វែងជាមួយគ្នា និងមានសក្តានុពលជាច្រើនទៀតដែលអាចពង្រីកបន្ថែមទៀតរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបនឹងក្ដីរំពឹងរបស់សម្ដេចតេជោ លោកស្រី ឯកអគ្គរដ្ឋទូត បានប្ដេជ្ញាចិត្តថា លោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងកូឡុំប៊ីឱ្យកាន់តែរឹងមាំបន្តទៀត។ លោកស្រីបញ្ជាក់ថា ប្រទេសទាំងពីរមានសក្តានុពលបន្ថែមក្នុងការពង្រីកជាមួយគ្នា ទាំងក្នុងក្របខណ្ឌអន្តរជាតិ នយោបាយអន្តរជាតិ ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី ខណៈប្រទេសទាំងពីរ ក៏គ្រោងនឹងមានកិច្ចសន្ទនានយោបាយជាមួយគ្នាបន្ថែមទៀត។

ជាមួយគ្នានេះ លោកស្រី ក៏បានគូសរំលេចពីការជំរុញទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។
ជុំវិញការលើកឡើងរបស់លោកស្រី ឯកអគ្គរដ្ឋទូតកូឡុំប៊ី សម្ដេចតេជោ បានបញ្ជាក់ថា កម្ពុជា-កូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ជាពិសេសរកចំណុចណាដែលមិនទាន់បានពង្រីកនូវកិច្ចការជាមួយគ្នា ពោលគឺទៅលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគតែម្ដង ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សម្ដេច សង្ឃឹមថា ក្នុងតួនាទីរបស់លោកស្រី ដែលជាឯកអគ្គរដ្ឋទូត នាពេលនេះ នឹងខិតខំប្រឹងប្រែងធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


