ព័ត៌មានជាតិ
ប្រតិបត្តិការឆែកឆេរឃ្លាំងសាច់បង្កក៖ ថ្ងៃទី១០ ខែមិថុនារកឃើញជាង២០០តោន ថ្ងៃទី១១រកឃើញឃ្លាំងចំនួន៤នាំទំនិញពីថៃ និងឃាត់ខ្លួនម្ចាស់ទីតាំង
ក្រោយសម្ដេច ហ៊ុន សែន ណែនាំឱ្យចាត់វិធានការក្ដៅ លើឈ្មួញដែលលួចនាំទំនិញពីថៃចូលមកកម្ពុជាទាំងដែលព្រំដែនគោកបន្តបិទ, សមត្ថកិច្ចចម្រុះ បានចុះឆែកឆេរឃ្លាំងស្តុកសាច់បង្កជាបន្តបន្ទាប់នៅតាមទីតាំងជាច្រើនក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយរកឃើញសាច់បង្កករាប់រយតោន ទំនិញជាច្រើនប្រភេទដែលនាំពីថៃចូលមកកម្ពុជា។

ក្នុងនោះនៅថ្ងៃទី១០ ខែមិថុនា សមត្ថកិច្ចចម្រុះ បានចុះត្រួតពិនិត្យផលិតផលសាច់បង្កកស្តុកទុកនៅឃ្លាំង ដែលស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ, ឃ្លាំងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ និងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ របាយការណ៍របស់អាជ្ញាធរឱ្យដឹងថា នៅក្នុងឃ្លាំងដែលស្ថិតនៅខណ្ឌសែនសុខ មិនមានទំនិញនាំពីថៃចូលមកកម្ពុជាឡើយ ប៉ុន្តែឃ្លាំងស្តុកសាច់បង្កកនៅខណ្ឌព្រែកព្នៅ និងខណ្ឌឬស្សីកែវ គឺមានសាច់បង្កក និងទំនិញនាំពីថៃជាង២០០តោន។
ចំពោះឃ្លាំងសាច់បង្កកនៅខណ្ឌព្រែកព្នៅ និងខណ្ឌឬស្សីកែវ នេះ របាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ឱ្យដឹងថា ឃ្លាំងផលិតផលសាច់បង្កកស្តុកទុកនៅទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទំនិញ២ប្រភេទដែលមានស្លាកសញ្ញាជាអក្សរថៃ បរិមាណ ២១៥កញ្ចប់ ស្មើនឹង ៤៣០គីឡូក្រាម។ចំណែកឃ្លាំងនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មានផលិតផលចំនួន២៥ ប្រភេទ ដែលមានស្លាកសញ្ញាជាអក្សរថៃ បរិមាណ ១,២០៩កេស ស្មើនឹង ២១៨តោន។
បន្ទាប់មកនៅថ្ងៃទី១១ ខែមិថុនា សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងសង្ស័យនាំចូល ស្តុក និងបង្កកទំនិញ ត្រី សាច់ គ្រប់ប្រភេទ ពីប្រទេសថៃ សរុបបានចំនួន៥១ទីតាំង។ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងថា ក្នុងចំណោមទីតាំងទាំងអស់នេះ កម្លាំងចំរុះបានរកឃើញទីតាំងឃ្លាំង និងសិប្បកម្មចំនួន ៤កន្លែង នៅខណ្ឌទួលគោក ខណ្ឌមានជ័យ និងខណ្ឌជ្រោយចង្វារ មានស្តុកសាច់ និងប្រហិតចម្រុះគ្រប់ប្រភេទជាច្រើនមុខ ដែលបាននាំចូលពីប្រទេសថៃ។ ក្រុមការងារបានសម្រេចបិទទីតាំងទាំងនោះបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងទាំងនោះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។
ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យឈ្មួញខិលខូចបញ្ឈប់ការនាំទំនិញ សាច់បង្កកពីថៃពីចូលមកម្ពុជាជាបន្ទាន់ពីព្រោះ សាច់បង្កក និងទំនិញខ្លះប៉ះពាល់សុខភាពអ្នកប្រើប្រាស់។ ក្នុងឋានៈជាប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាឱ្យឃាត់ខ្លួនក្រុមមនុស្សដែលសហការលួចនាំទំនិញពីថៃចូលកម្ពុជា ក្នុងនោះមិនលើកឡើងចាប់តាំងពីអ្នកបើករថយន្តដឹកទំនិញនោះ។ សម្ដេច បញ្ជាក់ថា សម្ដេចនឹងសួរចម្លើយឈ្មួញធំដែលនាំចូលទំនិញពីថៃមកកម្ពុជាដោយផ្ទាល់ ដើម្បីដឹងច្បាស់ថា នាំទំនិញចូលមកមកដោយរបៀបណា និងស៊ូកប៉ាន់មន្ត្រីណាខ្លះ។
សម្ដេច ហ៊ុន សែន ថែមទាំងណែនាំឱ្យចាត់វិធានការក្ដៅលើឈ្មួញ និងអ្នកពាក់ព័ន្ធនឹងការចូលទំនិញពីថៃចូលមកកម្ពុជាទាំងដែលព្រំដែនបិទ ពោលគឺរឹបអូសទ្រព្យសម្បត្តិ និងយកទៅជីកដី រែកដី ធ្វើលេណដ្ឋានកងទ័ព នៅព្រំដែន៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


